បើសិនជាអ្នកមានផ្ទៃពោះ អ្នកត្រូវតែបារម្ភអំពីបញ្ហាសុខភាពសម្ផស្សរបស់អ្នកដូចជា ថ្នាំលាបសក់ និងក្រែមលាបស្បែក ដែលវានឹងអាចប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃពោះ។ នៅពេលរាងកាយមនុស្សស្រីផ្លាស់ប្តូរក្នុងពេលមានផ្ទៃពោះ ពួកគេនឹងប្រឈមនឹងរឿងរាល់ជាច្រើន ហើយក៏បារម្ភច្រើនអំពីរូបរាងរបស់គេដែរ។
១, ថ្នាំលាបសក់
ដំបូន្មានដំបូងសម្រាប់ស្ត្រីមានផ្ទៃពោះគឺថា ពួកគេគួរតែព្យាយាមចៀសវាងការប្រើថ្នាំលាបសក់ក្នុងពេលមានផ្ទៃពោះ។ ប៉ុន្តែបើសិនជាស្ត្រីមានផ្ទៃពោះមួយចំនួនកំពុងតែលាបសក់ ពួកគេគួរតែធ្វើក្រោយពីត្រីមាសទីមួយ។ ស្ត្រីគួរតែប្រាប់អ្នកច្នៃម៉ូតសក់ថា ពួកគេមានផ្ទៃពោះ ហើយសុំអោយគេព្យាយាមបង្ការធ្វើយ៉ាងម៉េចកុំអោយប៉ះពាល់ជាតិគីមីដល់ស្បែកក្បាល។
ចំនុចខ្សោយដ៏សំខាន់របស់ថ្នាំលាបសក់គឺការដកដង្ហើមស្រូបយកចំហាយសារធាតុ Ammonia ដែលវាអាចបង្កគ្រោះថ្នាក់ដល់ការលូតលាស់របស់ទារកក្នុងរយៈពេលបីខែដំបូងនៃការមានផ្ទៃពោះ។ ផលិតផលដែលធ្វើអោយសក់ត្រង់ក៏មានផលអាក្រក់ដែរ។
២, ហាយឡាយសក់
ការហាយឡាយសក់ត្រូវបានគេយល់ថាមានសុវត្ថិភាពជាងព្រោះថ្នាំលាបនោះមានសភាពស្រាល ហើយក៏មិនអាចស្រូបចូលទៅក្នុងស្បែកបានដែរ។
៣, ការដុសខាត់ក្រចក
ការប្រឈមមុខនឹងបញ្ហាលូតលាស់របស់ក្មេងគឺតិចតួចណាស់ក្រោយពីស្ត្រីពរពោះបានត្រីមាសដំបូងជាពិសេសពេលស្ត្រីចង់ធ្វើក្រចក។ ចូរពិនិត្យជានិច្ចថាពួកគេកំពុងតែប្រើប្រាស់សម្ភារៈដែលសម្លាប់មេរោគបានល្អ និងសុំអោយអ្នកធ្វើក្រចកកុំអោយកាត់ស្រទាប់ខាងក្រៅស្បែកអី ព្រោះការធ្វើបែបនេះការពារកុំអោយមេរោគចូលបាន។
៤, លាបថ្នាំក្រចក
ស្ត្រីមានផ្ទៃពោះមិនត្រូវប្រើថ្នាំលាបក្រចកទេ។ សារធាតុគីមី និងសារធាតុស្អិតៗនោះអាចផ្ទុកទៅដោយជាតិ Cyanoacrylate ដែលអាចមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃបាន។ សារធាតុមួយនេះអាចហុយចូលទៅក្នុងធូលីដីនៅពេលលាបក្រចក ដូច្នេះគួរតែពាក់ម៉ាសនៅពេលធ្វើក្រចកនៅហាងធ្វើក្រចក។
៥, ជំងឺមុន
ស្ត្រីមានផ្ទៃពោះដែលកើតមុនគួរតែប្រើគ្រឿងសម្អាងដែលគ្មានជាតិខ្លាញ់ និងលាងមុខអោយបានមួយថ្ងៃពីរដងជាមួយនឹងទឹកក្តៅឧណ្ហៗ។ បើសិនជាមុនកើតជាប់រហូត ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចប្រើថ្នាំតាមវេជ្ជបញ្ជា។ មិនត្រូវប្រើថ្នាំ Retin A ឬ Tetracycline ឡើយព្រោះវាអាចធ្វើអោយកូនខូចអាវៈយវៈបាន។
៦, ការពារកម្តៅថ្ងៃ
ការប្រើប្រាស់សម្ភារៈការពារកម្តៅថ្ងៃអាចបង្ការការខ្មៅស្បែកក្រោមភ្នែក និងជាំស្បែកបាន។ ការលាបវីតាមីន E នៅលើកន្លែងដែលមានបញ្ហាប្រហែលជារឿងមានប្រយោជន៍។
៧, អ្វីដែលសំខាន់បំផុត
រឿងដែលសំខាន់បំផុតដែលត្រូវចងចាំនោះគឺថា នេះជាពេលវេលាដែលសប្បាយក្នុងឆាកជីវិតរបស់អ្នក ហើយអ្នកក៏មានសម្រស់ស្រស់ស្អាតទៅតាមបែបបទនៃធម្មជាតិដែលបានតាក់តែងអោយអ្នកដែរ។ កាលអ្នកអ្នកបង្កើតជម្រើសដ៏ឆ្លាតវ៉ៃ, សម្រាកបានច្រើន, ផឹកទឹកច្រើន និងញ៉ាំអាហារមានសុខភាពល្អ, របបអាហារមានតុល្យភាព នោះអ្នកនឹងអាចរីករាយនឹងការមានផ្ទៃពោះរបស់អ្នក, មានអារម្មណ៍ល្អ ហើយកូនក៏មានសុខភាពល្អទៀត៕