ម៉ាស្សមុខមានសារប្រយោជន៍ចំពោះស្បែកព្រោះវាផ្តល់សារធាតុចិញ្ចឹម និងសំណើមដល់ស្បែករបស់អ្នក។ ម៉ាស្សមុខមួយចំនួនត្រូវបានធ្វើឡើងពីការ៉ុតព្រោះការ៉ុតមានផ្ទុក សារធាតុ beta-carotene ដ៏ច្រើនដែលជាសារធាតុដែលរាង្គកាយបំលែងទៅជាវីតាមីនA។
វីតាមីនA គឺជាវីតាមីនដែលល្អចំពោះស្បែកហើយជួយអ្នកក្នុងការទប់ទល់នឹងស្នាម ជ្រួញ។
ប្រសិនបើអ្នកចង់ដឹងថាតើការ៉ុតអាចជួយអ្វីខ្លះដល់ស្បែករបស់ អ្នកអ្នកអាចធ្វើម៉ាស្សមុខការ៉ុតនៅផ្ទះដោយខ្លួនឯងដោយគ្រាន់តែ ប្រើប្រាស់គ្រឿងផ្សំប៉ុន្មានមុខប៉ុណ្ណោះ។
១. ដាក់ទឹកក្នុងឆ្នាំងមួយហើយដាក់វាលើចង្ក្រាន។
២. ដាំទឹកនោះឲ្យពុះហើយដាក់ការ៉ុត ៣មើមធំៗ ចូលទៅក្នុងឆ្នាំង។
៣. ចម្អិនការ៉ុតរហូតទាល់តែវាឡើងទន់។
៤. បន្ទាប់មកស្រង់យកការ៉ុតចេញហើយកិនវាឲ្យម៉ដ្ឋ។
៥. ដាក់ការ៉ុតដែលកិនហើយទៅក្នុងចានគោមហើយលាយទឹកឃ្មុំ ៤,៥ស្លាបព្រាកាហ្វេ។
៦. កូរវាឲ្យសព្វ។
៧. លាបវាលើមុខរបស់អ្នកហើយទុករយៈពេល ១០នាទី។
៨. ជាចុងក្រោយលាងមុខរបស់អ្នកជាមួយទឹកដើម្បីសម្អាតម៉ាស្សការ៉ុតចេញ៕