នៅពេលដែលយើងនិយាយពីសក់ដែលមានសុខភាពល្អយើងមិនមែននិយាយតែ ពីអ្វីដែលយើងយកមកលាបឬប្រើលើសក់នោះទេយើងនឹងនិយាយពីអ្វីដែល អ្នកទទួលទានផងដែរ។
ជាការពិតណាស់ វាមិនត្រឹមតែអាហារដែលអ្នកទទួលទាននោះទេដែលមានឥទ្ធិពលលើសក់របស់ អ្នក។ ការជក់បារីភាពគ្មានតុល្យភាពនៃអរម៉ូននិងការគេងមិនគ្រប់គ្រាន់ សុទ្ធតែអាចប៉ះពាល់ដល់សក់របស់អ្នក។
ប្រសិនបើអ្នកបរិភោគរបប អាហារដែលមានតុល្យភាពល្អត្រឹមត្រូវនិងសម្បូរប្រូតេអ៊ីននោះអ្នកនឹង ផ្តល់សារធាតុចិញ្ចឹមដែលសក់របស់អ្នកត្រូវការ។
ដើម្បីធ្វើឲ្យសក់របស់អ្នកកាន់តែស្អាតចូរអ្នកចាប់ផ្តើមផ្លាស់ប្តូររបបអាហាររបស់អ្នកចាប់ពីពេលនេះទៅ។
១. ត្រីសាម៉ុង
ក្រៅពី វាសម្បូរទៅដោយប្រូតេអ៊ីននិងវីតាមីនDដែលជាសារធាតុសំខាន់សម្រាប់ ធ្វើឲ្យសក់រឹងម៉ាំវាក៏សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ផងដែរ។ រាង្គកាយរបស់អ្នកមិនអាចផលិតជាតិអាស៊ីតខ្លាញ់ដែលត្រូវការចាំបាច់ សម្រាប់ការលូតលាស់នៃសក់បាននោះទេ។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានគេរកឃើញនៅក្នុងភ្នាសកោសិកានៃស្បែកលលាដ៍ក្បាលដែលជួយរក្សា សំណើមដល់ស្បែកក្បាលនិងសក់។ជម្រើសបន្ថែម៖ ប្រសិនបើការទទួលទានត្រីសាម៉ុងនៅមិនទាន់ធ្វើឲ្យអ្នកពេញចិត្តទេ អ្នកអាចទទួលទានត្រីសាឌីនត្រីស្បៃកា (mackerel) ឬផ្លែប៊័រ និងគ្រាប់ល្ពៅជាដើម។
២. ងាវសមុទ្រ (oyster)
ងាវ oyster សម្បូរទៅដោយសារធាតុស័ង្កសី។ ប្រសិនបើអ្នកកង្វះសារធាតុស័ង្កសីវាអាចបង្ករឲ្យមានបញ្ហាជ្រុះសក់ ជ្រុះរោមភ្នែកនិងស្បែកក្បាលស្ងួតនិងរបក។ អ្នកអាចទទួលបានសារធាតុស័ង្កសីពីការទទួលទានគ្រាប់ធញ្ញជាតិនិង នំប៊័ងបាន ប៉ុន្តែងាវoyster អាចបង្កើនកម្រិតប្រូតេអ៊ីនបន្ថែមដល់អ្នក។ សក់ផ្សំឡើងពីប្រូតេអ៊ីន ៩៧ភាគរយ ដូច្នេះប្រសិនបើគ្មានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ទេ រាង្គកាយរបស់អ្នកមិនអាចផលិតសក់ថ្មីទៅប្តូរសក់ចាស់ដែលជ្រុះ ដោយធម្មជាតិជារៀងរាល់ថ្ងៃនោះទេ។
ជម្រើសបន្ថែម៖ ស័ង្កសីក៏សម្បូរនៅក្នុងគ្រាប់សណ្តែកសាច់គោនិងស៊ុតដែរ។
៣. ដំឡូង
ដំឡូងគឺជាប្រភព នៃវីតាមីនការ៉ូទីន (beta carotene) ដែលរាង្គកាយរបស់អ្នកនឹងបំលែងវាទៅជាវីតាមីនA។ វាជួយក្នុងការការពារនិងផលិតជាតិប្រេងដែលផ្គត់ផ្គង់ទៅស្បែកក្បាល របស់អ្នក ហើយការកង្វះវីតាមីនA អាចធ្វើឲ្យអ្នកកើតមានអង្គែរដែលរមាស់ទៀតផង។
ជម្រើសបន្ថែម៖ ការ៉ុតត្រសក់ស្រូវcantaloupe ស្វាយល្ពៅគឺសុទ្ធតែសម្បូរទៅដោយវីតាមីនការ៉ូទីន។
៤. ស៊ុត
ស៊ុតគឺជាប្រភពដ៏ ល្អនៃប្រូតេអ៊ីន។ វាសម្បូរទៅដោយសារធាតុខនិជសំខាន់ ៤ គឺ៖ ស័ង្កសីseleniumស្ពាន់ធ័រនិងដែក។ ដែកមានសារសំខាន់យ៉ាងពិសេសព្រោះវាជួយកោសិកាក្នុងការនាំយក អុកស៊ីហ្សែនទៅកាន់រន្ធសក់។ ប្រសិនបើមានជាតិដែកតិចពេកវាគឺជាកត្តាចម្បងដែលធ្វើឲ្យជ្រុះសក់ ជាពិសេសចំពោះស្ត្រី។
ជម្រើសបន្ថែម៖ អ្នកក៏អាចបង្កើនកម្រិតជាតិដែកបានដោយការទទួលទានសាច់មាន់ ត្រីសាច់ជ្រូកនិងសាច់គោ។
៥. ស្ពៃspinach
ជាតិដែក វីតាមីនការ៉ូទីនfolate និងវីតាមីនC ដែលមានក្នុងស្ពៃspinach ជួយថែរក្សាសុខភាពនៃរន្ធសក់ និងជួយឲ្យប្រេងនៅស្បែកក្បាលចែកចាយបានល្អ។
ជម្រើសបន្ថែម៖ អ្នកអាចសាកល្បងបន្លែស្លឹកពណ៌បៃតងចាស់ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាស្ពៃbroccoliជាដើម។
៦. ទឹកគោជូររបស់ក្រិក
អ្នកអាចទទួលទានអាហារប្រភេទផលិតផលពីទឹកដោះគោដែលមានជាតិខ្លាញ់ ទាបដូចជាទឹកដោះគោជូររបស់ក្រិកដែលវាមានប្រូតេអ៊ីនល្អសម្រាប់សក់ វីតាមីនB5 និងវីតាមីនD។
ជម្រើសបន្ថែម៖ ឈីសដែលមានជាតិខ្លាញ់ទាបនិងទឹកដោះគោដែលគ្មានជាតិខ្លាញ់។
៧. ប្ល៊ូប៊ឺរី
ប្ល៊ូប៊ឺ រីសម្បូរទៅដោយវីតាមីនC ដែលមានសារសំខាន់ក្នុងការជួយសម្រួលចរន្តឈាមក្នុងស្បែកក្បាលនិង ផ្គត់ផ្គង់សរសៃឈាមតូចៗដែលចិញ្ចឹមរន្ធគល់សក់។ កង្វះវីតាមីនC ក្នុងរបបអាហារអាចបង្ករឲ្យសក់ក្លាយទៅជាស្រួយ។
ជម្រើសបន្ថែម៖ ផ្លែគីវី (Kiwis) ដំឡូងប៉េងប៉ោះនិងស្ត្រូប៊ឺរី៕