គ្មានកត្តាអ្វីមួយដែលនាំអោយមានជំងឺមុននោះទេ គឺវាកើតឡើងនៅពេលក្រពេញសេបូម (Sebaceous Gland) ដែលភ្ជាប់ខ្លួនទៅនឹងគល់រោម ត្រូវបានភ្ញោចក្នុងពេលពេញវ័យដោយសារតែកម្រិតអ័រម៉ូនមនុស្សប្រុសកើនឡើង។ ជាតិសេបូម (ខ្លាញ់) គឺជាសារធាតុពីធម្មជាតិមួយប្រភេទសម្រាប់ផ្តល់នូវភាពរំអិល និងការពារស្បែក។
កាលណាសារធាតុខ្លាញ់ប្រភេទនេះកើនឡើង គឺបណ្តាលមកពីការប្រែប្រួលទៅលើកោសិការស្បែកវិវត្តន៍ទៅរកភាពទុំ ដែលអាចប្រឈមនឹងការស្ទះគល់រោមបាន។ គល់រោមដែលស្ទះវានឹងរីកធំបន្តិចម្តងៗ បង្កើតបានជាកន្ទួលមុន។ នៅពេលគល់រោមនោះរីកធំទៅៗ វានឹងបែក ហើយក៏អំណោយផលដល់បាក់តេរីអាចជ្រៀតចូលទៅក្នុងស្រទាប់ស្បែកជ្រៅៗ រហូតដល់បង្កអោយមានការរលាកលើស្បែកទៀត។
ការរលាកក្បែនឹងផ្ទៃខាងលើរបស់ស្បែកវានឹងបង្កើតបានជាពងខ្ទុះ។ ប្រសិនបើជាតិខ្លាញ់ផ្ទុះបែកនៅស្បែកខាងលើ វានឹងកើតទៅជាមុនក្បាលស តែបើជាតិខ្លាញ់នោះមានជាតិមេឡានិនច្រើន វានឹងប្រែទៅជាពណ៌ខ្មៅ ព្រមទាំងចេញជាមុនក្បាលខ្មៅ។ មុនក្បាលខ្មៅត្រូវបានគេចាត់ទុកថាជាមុនស្អាត។
នេះគឺជាកត្តាមួយចំនួនដែលមិនធ្វើអោយកើតមុន៖
- ដំនរពូជ៖ មនុស្សភាគច្រើនគឺមិនមានបញ្ហាអ្វីជាក់លាក់លើជំងឺមុនដូចជាឪពុកម្តាយរបស់ពួកគេធ្លាប់មាននោះទេ តែវាបែរជាកើតក្នុងអំឡុងពេលណាមួយក្នុងជីវិតពួកគេទៅវិញ។
- ចំណីអាហារ៖ ឪពុកម្តាយច្រើនតែប្រាប់ទៅកូនៗរបស់ពួកគេកុំអោយញ៉ាំភិហ្សា សូកូឡា និងអាហារចៀន ព្រោះវាមិនល្អសម្រាប់សុខភាពទូទៅនោះទេ ប៉ុន្តែវាក៏មិនបណ្តាលអោយកើតមុន ឬធ្វើអោយមុននោះកាន់តែធ្ងន់ធ្ងរដែរ។ ទោះបីជាការសិក្សាថ្មីៗមួយចំនួនបានបានបង្ហាញថា ទឹកដោះគោ និងសូកូឡាសុទ្ធធ្វើអោយជំងឺមុនកាន់តែធ្ងន់ធ្ងរក៏ដោយ ក៏ការរកឃើញមួយនេះមានលក្ខណៈឆ្ងាយស្រឡះពីការបង្ហាញយ៉ាងពិតប្រាកទៅវិញ។
- កខ្វក់៖ វាដូចជាអ្វីដែលបានពិពណ៌នាខាងលើដែរ គឺមុនក្បាលខ្មៅជាមុនដែលស្អាត។ ញើសមិនមែនធ្វើអោយកើតមុនទេ ប៉ុន្តែវាមិនប្រាកដថាពេលងូតទឹកក្រោយពីហាត់ប្រាណរួចញើសនោះនឹងធ្វើអោយស្ទះដល់រុន្ធញើសឬក៏អត់ឡើយ។ ម្យ៉ាងវិញទៀត ការលើសសម្អាតស្បែកច្រើនដងអាចអោយស្បែកទៅជាស្ងួត និងរលាកបាន។
- ស្ត្រេស៖ អ្នកជំងឺមួយចំនួនមានទុក្ខកង្វល់នឹងការមានដុំពករបស់មុនកើតមានលើស្បែកយូរពេក ប៉ុន្តែស្ត្រេសមិនមែនដើរតួរជាដើមហេតុរបស់មុនឡើយ។
- ស្របពេលជាមួយគ្នានេះ កត្តាដូចខាងក្រោមប្រហែលជាអាចបណ្តាលអោយកើតមុនបាន៖
- មានសម្ពាធ៖ អ្នកជំងឺខ្លះមានការសង្កត់ទៅលើស្បែកដូចជា មួកកាស ខ្សែរចងចង្ការមួកកាស កអាវ ចង្កេះខោ សុទ្ធតែទំនងធ្វើអោយជំងឺមុនកាន់តែធ្ងន់ធ្ងរ។
- ថ្នាំ៖ ថ្នាំមួយចំនួនប្រហែលជាបណ្តាលអោយកើតមុនបានដូចជា ថ្នាំដែលមានជាតិ Iodides, Bromides, ឬថ្នាំលេប ថ្នាំចាក់ប្រភេទ Steroid (Deltasone, Orasone, Prdnicen-M, Liquid Pred)។ ថ្នាំផ្សេងៗតៀតដែលធ្វើអោយជំងឺមុនាកន់តែធ្ងន់ធ្ងរមាន ថ្នាំប្រឆាំងនឹងការប្រកាច់ និង Lithium (Eskalith, Lithobid) ដែលប្រើសម្រាប់ព្យាបាលជំងឺម្តងសប្បាយម្តងកើតទុក្ខ។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺមុនភាគច្រើនមិនបង្កឡើងដោយការប្រើថ្នាំទេ។
- មុខរបរ៖ ការងារមួយចំនួនដែលប៉ះពាល់ទៅនឹងផលិតផលពីរោងចក្រប្រហែលជាបង្កអោយមានមុនបាន។
- ការកែសម្ផស្ស៖ ផលិតផលកែសម្ផស្ស និងថែរក្សាស្បែកមួយចំនួនធ្វើអោយស្ទះរុន្ធញើស។ ដូច្នេះយកល្អគួរតែអានពីធាតុផ្សំរបស់វា ក៏ដូចជាជ្រើសរើសផលិតផលណាដែលត្រូវប្រើជាមួយទឹកដំបូង ឬជាលើកទីពីរ៕