ត្រគៀកគឺជាតំបន់ដ៏មានបញ្ហាមួយដែលស្ត្រីភាគច្រើនពិបាកនឹងដោះស្រាយណាស់។ ដើម្បីទទួលបានរាងកាយដ៏សិចស៊ី អ្នកត្រូវតែធ្វើយ៉ាងណាអោយមានភាពរឹងមាំ និងតឹងណែនល្អនៅតំបន់នេះ។ ថ្ងៃនេះ ខ្ញុំនឹងប្រាប់អ្នកពីរបៀបដើម្បីអោយត្រគាកមានភាពស៊ិចស៊ី និងស្លីម។
គោលដៅរបស់អ្នកគួរតែធ្វើយ៉ាងណាជាការរំលាយជាតិខ្លាញ់ជំនួសការសម្រកទម្ងន់វិញ។ គោលដៅចុងក្រោយអ្នកគួរតែជាការហាត់ប្រាណ ព្រោះវាជាវិធីសាស្ត្រតែមួយគត់ដែលត្រូវធ្វើ និងអាចសម្រកជាតិខ្លាញ់បាន ហើយអ្នកក៏នឹងសម្គាល់ដឹងថាមានការថយចុះនៅតំបន់ដែលមានបញ្ហាដែរ។
- ការហាត់ប្រាណសម្រកទម្ងន់បែបខ្លាំងក្លារដោយមានចលនាច្រើនចូលរួមដូចជា ការលើកទម្ងន់ដាក់លើស្មាដោយឈរហើយអង្គុយចុះចោហោង, ដេកលើកអាលទែ ។ល។ អោយបាន ៦ ទៅ១៥ដង។ ចូរជ្រើសរើសលំហាត់ប្រាណ ៤ ទៅ៦ប្រភេទ និងធ្វើវាអោយបាន ២ ទៅ៣ដងក្នុងមួយមុខៗ។
- ការហាត់ប្រាណដោយទ្រទម្ងន់ដូចជា ការអាវង់, យឹតរបាដែកលើកខ្លួនឡើងលើ។
- ចូររត់ចម្ងាយពី ៥០ ទៅ១០០ម៉ែត្រចំនួន ៦ ទៅ២០ដង ព្រមទាំងចំណាយពេល ២នាទីក្នុងការដើរសម្រាក់ពេលរត់ចប់ម្តង់ៗ។
- លេងកីឡាដូចជា វាយតេនីស, ទាត់បាលជាដើម។
- ហាត់ក្បាច់គុន
ហាត់ក្បាច់យូហ្គាជួយអោយសាច់ដុំកំប៉េះគូថរឹងមាំ។ យូហ្គាជួយធ្វើអោយកំប៉េះគូថយឺត ដោសយារតែការចលនានៃការអង្គុយមានការលាតសន្ធឹងខ្លាំង។ ក្បាច់យូហ្គាក៏អាចជួយបង្កើនថាមពលរាងកាយផងដែរ៕