មនុស្សយើងភាគច្រើនមិនបានយល់ឃើញថា ទម្លាប់នៃរបៀបរស់នៅប្រចាំថ្ងៃដែលខ្លួនកំពុងតែធ្វើអាចបង្កើនល្បឿនដល់ដំណើរការនៃភាពចាស់នោះទេ។ វាពិតជារឿងមួយសំខាន់ណាស់ក្នុងការកំណត់អោយបានអំពីទម្លាប់ដែលកើតមានជាញឹកញាប់ក្នុងការធ្វើអោយមនុស្សឆាប់ចាស់មុនពេលដែលវាមិនអាចដោះស្រាយបាន។
ស្ត្រេស
ដើម្បីអោយខ្លួននៅតែក្មេងរហូត អ្នកត្រូវតែយល់ថាខ្លួនឯងនៅក្មេង។ ការដែលមានស្ត្រេសជាប់ខ្លួនអាចធ្វើអោយភាពឆ្លាតវ៉ៃ និងចាស់ដឹងថយចុះយ៉ាងខ្លាំង។ វាគឺជារឿងសំខាន់ណាស់ក្នុងការកំណត់អោយបានពីកត្តាធ្វើអោយស្រេ្តស និងព្យាយាមដោះស្រាយវាតាមរយៈវិធីសាស្ត្របន្ធូរអារម្មណ៍ដូចជា ការតាំងសមាធិ, ហាត់ក្បាច់យូហ្គា និងហាត់ប្រាណជាទៀងទាត់។ ការបន្ធូរអារម្មណ៍ និងបំបាត់ស្ត្រេសគឺជារឿងសំខាន់ណាស់ចាប់តាំងពីរភាពតឹងរបស់សាច់ដុំ និងស្ត្រេសខាងផ្លូវភេទធ្វើអោយកើតជំងឺ និងចាស់មុនអាយុ។
វិធីសាស្ត្រដ៏ល្អបំផុតដើម្បីកុំអោយស្ត្រេសគឺ ហាត់ប្រាណ, សើច, យំ, អនុវត្តវិធីសាស្ត្របន្ធូរអារម្មណ៍, បង្កើនទំនាក់ទំនងក្នុងសង្គម និងចៀសវាងស្ថានភាពធ្វើអោយស្ត្រេស។
ទម្លាប់ដេកមិនបានត្រឹមត្រូវ
ការដេកគឺជារឿងសំខាន់ណាស់សម្រាប់ធ្វើអោយកោសិការនីមួយៗក្នុងរាងកាយកើតថ្មីឡើងវិញ ហើយខួរក្បាលក៏អញ្ចឹងដែឬ។ ក្នុងពេលដេក វានឹងមានការស្តាឡើងវិញ និងជាសះរបួសលើរាងកាយបែបធម្មជាតិតែម្តងតាមរយៈការបង្កើតជាលិការឡើងវិញ, បណ្តេញជាតិពុល, បំពេញបន្ថែមអង់ស៊ីម និងអ្វីៗជាច្រើនទៀត។ ចំណែកឯគ្រូពេទ្យក៏និយាយដែរថា មនុស្សគ្រប់រូបយ៉ាងហោចណាស់ក៏ត្រូវការដេកពី ៧ ទៅ៨ម៉ោងដែរ។ ដូច្នេះហើយ វាគឺជារឿងសំខាន់ណាស់ដែលត្រូវដេកអោយបានច្រើនតាមតែអាចធ្វើទៅបាន។
ជក់បារី
យើងទាំងអស់គ្នាដឹងរួចហើយថា ការជក់បារីគឺជារឿងមួយគ្រោះថ្នាក់ដល់សុខភាពណាស់ ហើយក៏អាចនាំអោយមានជំងឺដែលគម្រាមគំហែងដល់អាយុជីវិតដែរជាពិសេសជំងឺបេះដូង និងសួតតែម្តង។ បើយោងទៅតាម ហ្គឺរ៉ាដ បៀល (Gerald Beales) អ្នកនិពន្ធរឿង Smoking បានអោយដឹងថា បើសិនជាមនុស្សម្នាក់ជក់បារីជាប្រចាំ ពួកគេនឹងធ្វើអោយលំហូរឈាមទៅកាន់ស្រទាប់ផ្សេងៗនៃរាងកាយថយចុះ ដែលជាហេតុនាំអោយមានបញ្ហាស្បែកជ្រីវជ្រួញ និងឆាប់ចាស់។ អ្វីដែលយើងមិនបានដឹងនោះគឺថា វាអាក្រក់ចំពោះរូបរាងខាងក្រៅរបស់យើងដែរ៕