អ្នកឃើញថាតារាភាពយន្ត និងតារាចម្រៀងដែលស្បែករបស់ពួកគេគឺគ្មានមុននោះឡើយ។ សូម្បីតែមិត្តភក្តិរបស់អ្នកក៏មានស្បែកស្អាតដែរ! តើអ្នកមានកើតមុនមែនទេ? សូមជូនពរអោយអ្នកមិនមានវាតទៅទៀត ប៉ុន្តែមិនចង់ខ្ជះខ្ជាយប្រាក់កាសលើផលិតផលដែលមានតំលៃថ្លៃដែលសូម្បីតែមិនអាចព្យាបាលអោយអស់មុនបាន?
ខាងក្រោមនេះយើងនឹងប្រាប់អ្នកអំពី វិធីក្នុងការលាងសំអាតមុខដើម្បីកំចាត់ខ្លាញ់លើមុខដែលអាចជួយមិនអោយកើតមុន៖
លាងសំអាតមុខរបស់អ្នកជាមួយសាប៊ូពីរដងជារៀងរាល់ថ្ងៃប្រសិនបើអ្នកមានស្បែកខ្លាញ់ៈ សូមអនុវត្តតាមជំហានទាំងនេះ:
- ត្រូវមានសម្ភារៈមួយចំនួនដែលអ្នកត្រូវការ។ អ្នកនឹងត្រូវការសាប៊ូលាងមុខ (ដុំ ឬរាវ) លាងសំអាតដៃអោយបានស្អាត និងបោកកន្សែងលាងដៃអោយបានស្អាត។
- ជាដំបូងធ្វើអោយប្រាកដថាដៃរបស់អ្នកគឺស្អាត បន្ទាប់មកអ្នកអាចផ្សើមមុខរបស់អ្នក ជាមួយនឹងទឹកក្តៅឧណ្ឌៗ ដើម្បីបើករន្ធញើសរបស់អ្នក។ ចូរកុំប្រើទឹកក្តៅខ្លាំងពេកព្រោះវានឹងបណ្តាលអោយរលាក ដែលវាអាក្រក់ចំបោះការកើតមុន។
- ចូរកុំលាងសំអាតជាមួយក្រណាត់ ឬអ្វីដែលគគ្រាត។ គ្រាន់តែប្រើចុងម្រាមដៃថ្នមៗ ឬ អេប៉ុងទន់ៗស្អាតគឺជាការល្អ។
- ប្រើសាប៊ូដែលមិនកាត់ខ្លាំង និងមានជាតិបង់ហ្សូ ពែរ៉ុកស៊ីត (benzoyl peroxide) ឬអាស៊ីតសាលីស៊ីលីច (salicylic acid)តិច ព្រោះពេលខ្លះពួកវាអាចបង្កអោយស្ងួត ឬក្រហមដូច្នេះប្រើវាបានតែនៅពេលព្រឹក ឬនៅពេលយប់មិនមែនប្រើទាំងពីរនោះទេ។ ទឹកសំអាតមុខផ្សេងទៀតគួរតែមានកម្រិតស្រាល។ អ្វីដែលអ្នកធ្លាប់ និងកំពុងប្រើ ត្រូវធ្វើអោយប្រាកដថាអ្នកប្រើបានតែបន្តិចតែប៉ុណ្ណោះ។
- លាងជម្រះសាប៊ូចេញអោយបានស្អាត ធ្វើអោយប្រាកដថាគឺមិនមានកាកសំណល់ នៅសល់នោះទេ។
- បន្ទាប់មកលាងទឹកត្រជាក់នៅលើមុខរបស់អ្នកដើម្បីបិទរន្ធញើសដែលអ្នកទើបតែ បានសម្អាត ។ ចូរកុំប្រើទឹកត្រជាក់ខ្លាំងពេកព្រោះនេះនឹងបណ្តាលអោយរលាក និង ខូចកូនសសៃឈាមតូចៗ។
- សំងួតមុខរបស់អ្នកដោយប្រើកន្សែងទន់ ឬអេប៉ុងដោយជូតថ្នកៗ ហើយមិនត្រដុះ មុខរបស់អ្នកនោះឡើយ។
- ផ្តល់សំណើមរាល់ពេលបន្ទាប់ពីអ្នកលាងមុខ។ បន្ទាប់ពីលាងមុខរបស់អ្នកវាអាចបណ្តាលអោយតុល្យភាពpHស្បែកទៅជាអាល់កាឡាំង(alkaline)ដូច្នេះធ្វើអោយមានសំណើមអាចជួយការផ្លាស់ប្តូរវាអោយត្រឡប់មកសភាពដើមវិញ។
- រកផលិតផលផ្តល់សំណើមដែលធ្វើការបានល្អសំរាប់អ្នក។ ក្រែមដែលផ្តល់សំណើមជាទូទៅត្រូវបានផ្ដល់អនុសាសន៍សម្រាប់អ្នកដែលមានស្បែកស្ងួត៕