យុវតីភាគច្រើនតែងតែត្រូវការអោយមានភាពសម្អិតសម្អាង និងកិច្ចការផ្ទះរបស់ពួកគេមើលទៅអស្ចារ្យតែម្តង។ ពួកគេក៏តែងតែផ្អែកទៅលើសម្ផស្សដើម្បីទទួលបាននូវរូបរាងដូចបំណងដែរ។ ប៉ុន្តែការប្រើប្រាស់គ្រឿងសម្អាតតុបតែងខ្លួនមិនត្រឹមត្រូវតាមបែបធម្មជាតិអាចនឹងងាយធ្វើអោយមានបញ្ហាច្រើនលើស្បែកដូចជា កើតមុន និងស្បែកស្ងួតជាដើម។
បើសិនជាអ្នកគឺជាឪពុកម្តាយរបស់កូនស្រីជំទង់ៗ អ្នកអាចជួយសង្គ្រោះស្បែករបស់ពួកគេបានតាមរយៈបង្ហាញនូវអាថ៌កំបាំងសម្រស់ដែលអ្នកបានដឹងកាលពីវ័យក្មេងដែរ។
វ៉ាសេលីន
អ្នកប្រហែលជាប្រើប្រាស់វ៉ាសេលីនសម្រាប់ជួយព្យាបាលបញ្ហាស្បែកស្ងួតទេមើលទៅ ប៉ុន្តែតើអ្នកមានដឹងទេថា វាក៏ជួយលាងសម្អាតគ្រឿងលាបភ្នែកបានយ៉ាងមានប្រសិទ្ធភាពដែរ។ ក្រៅពីនេះ វាក៏មានតម្លៃថោកផងដែរ។ មុនពេលចូលដេក ចូរលាបវ៉ាសេលីនលើស្បែកអ្នកដើម្បីអោយវាមានភាពរលោងបានយូរ។ វ៉ាសេលីនមានភាពខាប់ ហើយប្រហែលជាអាចនាំអោយស្ទះរន្ធញើស ដែលជាហេតុនាំអោយកើតជាមុនបាន ដូច្នេះចូរលាបវាតែបន្តិចបន្តួចបានហើយ។ ស្ត្រីដែលមានស្បែកស្តើង និងប្រេងមិនគួរណាប្រើវ៉ាសេលីនលើស្បែកឡើយ។
ការលាងសម្អាតសក់មួយថ្ងៃរំលងមួយថ្ងៃ
អ្នកធ្លាប់គិតថា ការលាងសម្អាតសក់ញឹកញាប់នឹងធ្វើអោយវាមានភាពពុកផុយ និងស្រអាប់មែនទេ? មិនមែនទេ។ ការលាងសម្អាត និងការអប់សក់មួយថ្ងៃរំលងមួយថ្ងៃនឹងមិនអាចធ្វើអោយសក់ស្ងួតទេ តែវានឹងជួយអោយស្បែកក្បាលស្អាតល្អទៅវិញ។ បើសិនជាអ្នកមិនអាចលាងសម្អាតវាមួយថ្ងៃរំលងមួយថ្ងៃទេ ចូរប្រើកៅស៊ូចងសក់សិនទៅ សក់ដែលមានជាតិខ្លាញ់ ឬប្រេងច្រើនអាចងាយនឹងទទួលរងភាពគគ្រិចណាស់។
ដុសសម្អាតស្បែកដែលស្ងួតនៅរដូវរងា
នៅរដូវរងា អ្នកប្រហែលជាដុសសម្អាតិស្បែកដែលស្ងួត និងរមាស់ដើម្បីបំបាត់ភាពស្ងួត និងរលាករបស់វាហើយ។ ចូរបង្កើតការលាងសម្អាតអោយវាសមនឹងរដូវកាលត្រជាក់បែបនេះផង។ ក្រោយពីដុសសម្អាតស្បែករួចហើយ ចូរប្រាកដថា អ្នកបានប្រើក្រែមផ្តល់សំណើមដែលក្រាស់ៗ។ ដើម្បីអោយប្រអប់ជើងដែលស្ងួត និងប្រេះជាវិញ ចូរត្រដុសវាជាមួយនឹងថ្មខាត់ ព្រោះវាមានលក្ខណៈល្អជាងក្រែមដុសប្រអប់ជើងដែលលក់នៅតាមផ្សាទៅទៀត៕