បញ្ហាសក់ជ្រុះបានក្លាយទៅជាបញ្ហាដែលកើតមានជាញឹកញាប់បំផុតក្នុងពេលបច្ចុប្បន្ននេះ។ មូលហេតុខ្លះរបស់វាគឺអង្គែរស្បែកក្បាល, ស្បែកក្បាលមានជាតិប្រេងច្រើន, មានជំងឺ, អ័រម៉ូនក្រពេញទីរ៉ូអ៊ីតគ្មានតុល្យភាព, ស្ត្រេស, កង្វះអាហារូបត្ថម្ភ ព្រមទាំងបញ្ហាសក់ខូចដោយសារតែការលាបពណ៌សក់ជាដើម។ ខាងក្រោមនេះគឺជាការថែរក្សាសក់ខ្លះៗដែលអ្នកគួរដឹងដើម្បីបង្ការកុំអោយសក់ជ្រុះទៀតបាន។
ការលាងសម្អាតសក់គឺជារឿងសំខាន់
ស្ថិតក្នុងអាកាសធាតុក្តៅហើយសើម សក់គួរតែលាងសម្អាតអោយបានញឹកញាប់ដើម្បីកំចាត់ចោលនូវញើស និងជាតិប្រេងព្រមទាំងភាពកខ្វក់នានា។ បើសិនជាសក់មានជាតិប្រេងច្រើន វាគួរតែលាងសម្អាតអោយបានពីបីទៅបួនដងក្នុងមួយសប្តាហ៍។ សម្រាប់សក់ស្ងួត ចូរលាងសម្អាតតែពីរដងក្នុងមួយសប្តាហ៍បានហើយ។
ជ្រើសរើសផលិតផលដែលត្រឹមត្រូវ
ផលិតផលដែលមានលក្ខណៈខ្លាំងក្លាពេកអាចទៅរំខានដល់តុល្យភាពអាស៊ីតអាលកាឡាំងធម្មតាបាន ព្រមទាំងទៅភ្ញោចដល់ស្បែកក្បាលទៀតផង ដែលជាហេតុនាំអោយកើនឡើងចំនួនកោសិការងាប់ៗលើស្បែកក្បាល និងជម្រុញអោយមានបញ្ហាកាន់តែខ្លាំងដូចជាអង្គែរស្បែកក្បាលជាដើម។ មនុស្សម្នាក់ត្រូវតែកក់សក់ជាមួយនឹងប្រេងអប់សក់បន្ថែមទៀត។ ពួកគេគួរតែជ្រើសរើសផលិតផលណាដែលមានជាតិថ្នាំបូរាណអោយបានច្រើនទើបល្អ។
វិធីបង្ការកុំអោយសក់ជ្រុះ
- បើសិនជាមានបញ្ហាសក់ជ្រុះ, ប្រេងក្តៅៗប្រហែលជាអាចលាបលើសក់បាន ប៉ុន្តចូរចៀសវាងការម៉ាស្សាដោយប្រើដៃធ្ងន់ៗពេក។ ការដែលសក់ជ្រុះ ឬសសក់ប្រហែលជាមានភាពខ្សោយ ហើយការម៉ាស្សាដោយដៃធ្ងន់ៗពេក អាចធ្វើអោយសក់ជ្រុះកាន់តែច្រើនទៀត។
- នៅពេលដែលមានបញ្ហាកង្វះអាហារូបត្ថម្ភគឺជាមូលហេតុដ៏ចំបងមួយនៃការជ្រុះសក់ របបអាហារគឺជារឿងសំខាន់បំផុត។
- ចូរបន្ថែមផ្លែឈើស្រស់ៗ, បន្លែពណ៌បៃតង, គ្រាប់ធញ្ញជាតិ ដើម្បីជារបបអាហារប្រចាំថ្ងៃ។
- ចូរទទួលទានទឹកអោយបានច្រើន។ ចូរបន្ថែមទឹកក្រូចឆ្មាមួយកែវ និងញ៉ាំវាដំបូងគេនៅពេលព្រឹក។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការទទួលទានវីតាមីន និងជាតិរ៉ែបន្ថែម។ ចូរព្យាយាមកាត់បន្ថយស្ត្រេស។
- ចូរសិក្សាពីលំហាត់ប្រាណក្បាច់យូហ្គា និងអនុវត្តវារាល់ថ្ងៃដូចជាការដកដង្ហើមជ្រៅៗជាដើម។ ចូរសិក្សាពីវិធីសាស្ត្របន្ធូរអារម្មណ៍ផង៕