តើអ្នកកំពុងតែមានបញ្ហាសក់ស្ងួតដែរទេ? បើអញ្ចឹងមែន អ្នកក៏មិនបាច់ទៅហាងធ្វើសក់ដើម្បីដោះស្រាយបញ្ហាសក់នេះជានិច្ចដែរ ព្រោះយើងមានវិធីសាស្ត្របែបធម្មជាតិខ្លះៗដែលអាចជួយអោយសក់អ្នកទៅជាទន់រលោង និងស្រស់ស្អាតវិញបាន។
ការព្យាបាលដោយទឹកឃ្មុំ
ក្នុងល្បាយមួយដែលមានទឹកឃ្មុំបីស្លាបព្រាបាយ, ស៊ុតពណ៌សមួយគ្រាប់ និងប្រេងអូលីវ លាយចូលគ្នា ហើយយកវាម៉ាស្សាលើស្បែកក្បាល ហើយទុកចោលរយៈពេល ៣០នាទី។ ឥឡូវនេះចូរលាងជម្រះវាចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។ ការព្យាបាលបែបនេះអាចធ្វើរយៈពេលម្តងក្នុងមួយខែ។
ការព្យាបាលដោយផ្លែឃ្លោក
ទឹកដែលចម្រាញចេញពីផ្លែឃ្លោក ចូរយកវាទៅលាបលើសក់ក្បាលរបស់អ្នកទៅ។ ចូរទុកវារយៈពេល ៣០នាទី ហើយចាំជម្រះចេញ។
ប្រើស៊ុតសម្រាប់អប់សក់
សម្រាប់ផលិតផលអប់សក់ដែលមានជាតិប្រូតេអ៊ីន គួរតែប្រើដោយមានការច្របលចូលគ្នានូវស៊ុត និងយ៉ាអួ ហើយយកវាទៅលាបលើស្បែកក្បាល។ ចូរទុកវាចោលពី ៥ ទៅ១០នាទី ហើយចាំជម្រះវាចេញអោយ បានស្អាត។
ការព្យាបាលដោយប្រើក្រូចឆ្មា
ក្រោយពីជម្រះទឹកចុងក្រោយហើយ ចូរលាបទឹកក្រូចឆ្មាមួយស្លាបព្រាលើសក់ក្បាលអ្នកទៅ។ ពេលនេះអ្នកគ្រាន់តែយកកន្សែងស្ងួតទៅសម្ងួតសក់ ហើយទុកវាចោលដូចធម្មតាទៅបានហើយ។
សូលុយស្យុងស្រាបៀរ
ស្រាបៀរស៊ុតតិចតួចអាចផ្តល់ជាសំណើមដល់សក់បាន។ ចូរលាបវាលើសក់ ហើយធ្វើការម៉ាស្សាស្បែកក្បាល ដោយប្រើម្រាមដៃរយៈពេល ២០នាទី។ បន្ទាប់មកចូរលាងវាចេញដើម្បីកុំអោយមានក្លិនស្រាបៀរជាប់ក្បាល។ ចូរធ្វើបែបនេះមួយសប្តាហ៍ម្តងដើម្បីអោយសក់ទន់រលោង៕