គេនិយាយថា ការទទួលទានទឹកកាន់តែច្រើនអាចជួយបន្ថយស្នាមខ្មៅៗក្រោមភ្នែក និងអាការៈហើមជុំវិញភ្នែកបាន។ ប៉ុន្តែ តើអ្វីទៅដែលជាហេតុផលពិតប្រាកដ និងមានទំនាក់ទំនងនៅពីក្រោយរឿងនោះ?
អាការៈហើមភ្នែកអាចកើតឡើងដោយសារតែកត្តាមួយចំនួនដូចជា អាយុរបស់ស្បែក ការទទួលទានគ្រឿងស្រវឹងច្រើនពេក ការជក់បារី ស្ត្រេស ទម្លាប់នៃការញ៉ាំអាហារមិនល្អ ។ល។
តើការទទួលទានទឹកអាចជួយបន្ថយបញ្ហាស្នាមខ្មៅៗនៅក្រោមភ្នែកដូចម្តេចទៅ? ទឹកជួយច្រោះជាតិពុលចេញពីរាងកាយ ដូច្នេះ វានឹងបន្ថយចំនួនកំហាប់របស់អំបិលក្នុង និងជុំវិញភ្នែកបាន។ បើសិនជាអ្នកទើបតែញ៉ាំអាហារមានជាតិប្រៃរួចនោះ អ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការធ្វើអោយភ្នែកហើមនៅព្រឹកឡើង។
ច្រោះជាតិពុលចេញពីរាងកាយ
បើសិនជាអ្នកឧស្សាហ៍ទទួលទានទឹក ជាពិសេសទឹកក្តៅឧណ្ហៗ វានឹងជួយចម្រោះជាតិពុលចេញពីរាងកាយ និងកុំអោយមានបញ្ហាហើមភ្នែក ដូច្នេះ អ្នកនឹងទទួលបានមុខដ៏ស្រស់ស្អាត និងលែងមានស្នាមខ្មៅៗទៀតហើយ។
ធ្វើអោយស្បែកមានពណ៌ក្រហមព្រឿងៗ
ក្រៅពីការថែរក្សាភ្នែកកុំអោយហើម ការទទួលទានទឹកច្រើននឹងជួយសម្អាតរាងកាយ និងធ្វើអោយស្បែកមានពណ៌ក្រហមព្រឿងៗបាន។ វានឹងជួយលាងសម្អាត និងកំចាត់ចោលជាតិអាស៊ីត និងជាតិពុលផ្សេងៗចេញពីក្នុងខ្លួន និងផ្តល់ជាទឹកមុខដែលក្រហមព្រឿងៗបែបធម្មជាតិតែម្តង៕