ជាតិជាមនុស្សប្រុស អាចនឹងជួបបញ្ហាខាងអនាម័យរាងកាយច្រើនជាងមនុស្សស្រី ព្រោះពួកគេមិនសូវជាយកចិត្តទុកដាក់លើរឿងនេះច្រើនទេ។ ចំណែកឯមនុស្សស្រីវិញតែងតែប្រាថ្នាចង់បានបុរសណាដែលចេះរៀបចំ និងថែរក្សារាងកាយបានល្អ។ ដើម្បីអាចបំពេញបំណងនេះបាន បុរសទាំងអស់គួរតែធ្វើតាមការណែនាំដូចខាងក្រោមនេះ ដើម្បីជាជំនួយដល់ការគ្រប់គ្រង ក៏ដូចជាថែរក្សារាងកាយសម្រាប់ការរំពឹងទុករបស់មនុស្សស្រីនៅជុំវិញខ្លួន។
យកចិត្តទុកដាក់ចំពោះអនាម័យ
ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវភ្លេច ឬផ្អាកការដុសសម្អាតធ្មេញ និងងូតទឹកអោយបានទៀងទាត់ឡើយ។ ជាមួយគ្នានេះដែរ អ្នកក៏គួរតែធ្វើយ៉ាងមានការលាងសម្អាត ឬប្រើផលិតផលបំបាត់ក្លិនមាត់ដែរ។
មានទម្លាប់ថែរក្សាស្បែកអោយបានល្អ
ត្រូវលាងសម្អាតមុខជាទៀងទាត់ និងកុំភ្លេចប្រើផលិតផលផ្តល់សំណើមដល់ស្បែកផង។
កាត់សក់អោយបានស្អាត
ជាធម្មតា បញ្ហាសក់ក្បាល គឺជារឿងសំខាន់ដែលបុរសត្រូវគិត ប៉ុន្តែ ការដែលមានសក់វែងពេកក៏អាចជាបញ្ហាដែលត្រូវដោះស្រាយផងដែរ។ ដូច្នេះ ការកាត់សក់បានយ៉ាងស្អាតនឹងជួយបន្ថែមគ្រឿងផ្សំដល់រូបរាងនៃភាពជាមនុស្សប្រុសបានមួយកម្រិតទៀត។
ស្លៀកពាក់អោយបានត្រឹមត្រូវ
ដើម្បីអាចជួយអោយអ្នកស្លៀកពាក់បានត្រឹមត្រូវ និងសមរម្យល្អនោះ អ្នកគួរតែប្រើពេលមួយចំនួនដើម្បីផ្គូរផ្គងសម្លៀកបំពាក់ដែលមានក្នុងទូរសម្លៀកបំពាក់អ្នកទៅ។ ម្យ៉ាងវិញទៀត អ្នកត្រូវតែទិញសម្លៀកបំពាក់ណាដែលត្រូវនឹងដងខ្លួនរបស់អ្នកទៅបានហើយ។
ចំណាយពេលវេលាដើម្បីហាត់ប្រាណ
យើងដឹងថា ការហាត់ប្រាណ គឺជារឿងមួយដែលគួរអោយធុញទ្រាន់ និងពិបាកខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកដែលមានការងាររវល់ច្រើនតែម្តង។ ប៉ុន្តែ គ្រាន់តែចំណាយពេលហាត់ប្រាណបីដងក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ថែរាងកាយអោយនៅសមសួន៕