ការស្រាវជ្រាវបានបង្ហាញអោយឃើញថា សារធាតុចិញ្ចឹមមួយចំនួន គឺមានសារៈសំខាន់សំរាប់ការបង្ការ និងការផ្លាស់ប្តូរសញ្ញានៃភាពចាស់របស់ស្បែកជាច្រើន។ របបអាហារល្អ និងមានតុល្យភាព គឺសំខាន់ណាស់។
ការបរិភោគប្រភេទនៃអាហារដែលមានសុខភាពល្អអាចជួយរក្សាស្បែកអោយទន់ និងជារបាំងការពារមុខយ៉ាងក្រាស់។
1) វីតាមីន A ជួយបំបាត់ភាពជ្រីវជ្រួញ ៖ វាមាននៅក្នុងឡេ ក្រែម និងផលិតផលវេជ្ជសាស្ត្រមួយចំនួន។ វាជួយកាត់បន្ថយស្នាមជ្រួញ បន្ថយចំណុចពណ៌ត្នោត និងជួយបំបាត់ភាពគ្រើមអោយទៅជារលោងវិញ។
2) វីតាមីន B3 សម្រាប់បំបាត់ការរលាកក្រហម ៖ វាជួយបង្កើនជាតិទឹក ដើម្បីកាត់បន្ថយការរលាកក្រហម។ វាមាននៅក្នុងឡេ ក្រែម និងសេរ៉ូមមួយចំនួន។ វាជារបាំងការពារស្បែកខាងក្រៅរបស់អ្នក។
3) វីតាមីន C សម្រាប់បំបាត់ស្នាមអុចខ្មៅ ៖ វាជួយរក្សាជាតិសំណើម ធ្វើអោយស្បែកភ្លឺរលោង ទន់ និងជួយកាត់បន្ថយស្នាមអុចខ្មៅ។
4) វីតាមីន E សម្រាប់ផ្តល់សំណើម ៖ វាជួយស្បែកកុំអោយស្ងួត កុំអោយឡើងពងបែក វាជួយការពារកាំរស្មី UV។ វាមាននៅក្នុងឡេការពារកំដៅថ្ងៃ។
5) វីតាមីន K សម្រាប់ជួយកាត់បន្ថយរង្វង់ខ្មៅក្រោមភ្នែក ៖ វាមាននៅក្នុងក្រែមលាបភ្នែកមួយចំនួន។ វាអាចជួយអោយរង្វង់ក្រោមភ្នែកភ្លឺរលោង និងកាត់បន្ថយភាពខ្មៅ៕