ការជ្រើសរើសអាចទ្រនាប់មិនសមខ្លួន ឬត្រូវទំហំអាចជះផលប៉ះពាល់គួរឱ្យកត់សម្គាល់ចំពោះសុខភាពនារី។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុដែលអ្នកមិនគួរជ្រើសរើសអាវទ្រនាប់ដែលមិនសម ឬត្រូវទំហំ ៖
១. ឈឺខ្នង, ចុកកញ្ចឹងក, ឈឺទ្រូង និងសុដន់
ការសិក្សាស្រាវជ្រាវជាច្រើននិយាយថា អាវទ្រនាប់ដែលខុសទំហំអាចបង្កបញ្ហាសុខភាពផ្សេងៗ ជាពិសេសធ្វើឱ្យឈឺខ្នង, ចុកកញ្ចឹងក, ឈឺទ្រូង និងសុដន់។ អាវទ្រនាប់ដែលមិនត្រូវទំហំមិនអាចផ្ដល់ការគាំទ្របានល្អត្រឹមត្រូវឡើយ ហើយបង្កសម្ពាធកាន់តែខ្លាំងលើខ្សែអាចដែលធ្វើឱ្យរាងកាយខុសឥរិយាបថ។ ជាលទ្ធផលបង្កឈឺចាប់នៅផ្នែកផ្សេងៗគ្នានៃដងខ្លួន។
២. ឈឺក្បាល
សម្ពាធបន្ថែមដែលបង្កឡើងដោយអាវទ្រនាប់តូចមួយអាចធ្វើឱ្យឈឺក្បាល។ ប្រសិនបើអ្នកអាចក្នុងមិនត្រូវទំហំ ឬសាកសមទេនោះ, ទម្ងន់នៃសុដន់និងទ្រូងសន្ធឹងខ្សែអាចក្នុង និងបន្ថែមសម្ពាធលើស្មានាំឱ្យឈឺខ្នង ព្រមទាំងឈឺក្បាលទៀត។ ការអនុវត្តបានបង្ហាញថា ការជ្រើសរើសអាវទ្រនាប់បានត្រឹមត្រូវអាចដោះស្រាយបញ្ហាឈឺក្បាលយ៉ាងមានប្រសិទ្ធភាព។
៣. ខូចទ្រង់ទ្រាយស្មា
នៅអាវក្នុងមិនអាចផ្ដល់ការគាំទ្រ ឬទ្រទ្រង់បានល្អទេនោះ, ទម្ងន់លើសធ្វើឱ្យខ្សែអាវជាប់រឹបនឹងស្មារបស់ស្ត្រី។ ការសិក្សាស្រាវជ្រាវជាច្រើននិយាយថា ការពាក់អាវទ្រនាប់តូចយូរអាចដាក់សម្ពាធខ្លាំងលើជាលិកាទន់ៗនៃស្មានាំឱ្យខូចទ្រង់ទ្រាយ។
៤. បញ្ហាស្បែកផ្សេងៗ
អាវទ្រនាប់ដែលធំពេកផ្ទុយមកវិញអាចនឹងមិនផ្ដល់នូវការទ្រទ្រង់បានគ្រប់គ្រាន់ឡើយ ហើយជាលទ្ធផលបង្កការបំផ្លាញដល់ស្បែក។ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ការខូចទ្រង់ទ្រាយសុដន់ដែលបណ្ដាលមកពីទំនាញបណ្ដាលឱ្យស្បែកសន្ធឹងនៅផ្នែកខាងលើនៃសុដន់។ បន្ថែមពីនេះអ្នកដែលមានទំហំសុដន់តូចក៏អាចជួបប្រទះបញ្ហាខូចស្បែកដូចនឹងអ្នកដែលមានសុដន់ធំដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕