តើអ្នកកំពុងតែស្វែងរកវិធីសាស្ត្រ ដើម្បីសម្រកទម្ងន់តាមបែបធម្មជាតិដែរឬទេ? មែនហើយ យើងមានវិធីសាស្ត្រច្រើនណាស់ ដែលអាចជួយអោយអ្នកសម្រកទម្ងន់បានច្រើនគីឡូ ដោយមិនបាច់ប្រើថ្នាំ វះកាត់ ឬវិធីសាស្ត្របែបសិប្បនិម្មិតអ្វីទាំងអស់។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រល្អបំផុត ដែលអ្នកអាចធ្វើបាន ៖កុំកំណត់ពេលវេលាបើសិនជាអ្នកចង់សម្រកទម្ងន់តាមបែបធម្មតាៗ អ្នកត្រូវតែធ្វើរឿងនេះដោយយឺតៗ។ បើសិនជាអ្នកកំណត់ពេលវេលាថា ត្រូវសម្រកអោយបាននៅថ្ងៃណាមួយនោះ វាពិតជាមិនអាចជួយអ្វីដល់អ្នកបានឡើយ ប៉ុន្តែ វាបែរជាធ្វើអោយអ្នកស្ត្រេស និងមានសម្ពាធលើខ្លួនឯងកាន់តែខ្លាំងប៉ុណ្ណោះ។
ចូរព្យាយាមសម្រកទម្ងន់បន្តិចម្តងៗ ពេលនោះ អ្នកនឹងមើលឃើញលទ្ធផលរបស់វាហើយ។ ស្វែងរកការគាំទ្រអ្នកនឹងអាចសម្រកទម្ងន់បានកាន់តែងាយ បើសិនជាមនុស្សនៅជុំវិញខ្លួនកំពុងតែគាំទ្រដល់រូបអ្នក។ អ្នកគាំទ្រទាំងនោះអាចជាមិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកដែលជជែកលេងជាមួយអ្នកតាមអ៊ីនធើណែត។ កាលណាអ្នកមានការពិភាក្សាអំពីបញ្ហាទម្ងន់កាន់តែច្រើន វាកាន់តែងាយស្រួលសម្រាប់អោយគេផ្តល់យោបល់ ហើយអ្នកក៏នឹងមើលឃើញភាពជោគជ័យពិតប្រាកដ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកដែរ។
អ្វីដែលល្អនោះគឺ អ្នកគួរតែសម្រកទម្ងន់ដោយការហាត់ប្រាណជាមួយដៃគូតែម្តង។ មានការប្តេជ្ញាចិត្ត ចំពោះការសម្រកទម្ងន់របស់អ្នកបើសិនជាអ្នកចង់សម្រកទម្ងន់តាមបែបធម្មជាតិ អ្នកត្រូវតែមានការប្តេជ្ញាចំពោះរឿងនេះផង។ វាគឺជាដំណើរការរយៈពេលវែងមួយ ដែលអ្នកមិនអាចធ្វើវាអោយសម្រេចក្នុងរយៈពេលតែមួយយប់ឡើយ។ វិធីសាស្ត្រដ៏ល្អបំផុតនោះគឺ ផ្តល់ពេលវេលាដល់ខ្លួនឯងអោយបានច្រើន និងប្តេជ្ញាចិត្តថា ធ្វើវាអោយសុខភាពល្អ និងសប្បាយចិត្ត។
ផ្លាស់ប្តូររបបអាហារបន្តិចម្តងៗអ្នកពិតជាមិនអាចបង្ខំខ្លួនឯងអោយស្រកទម្ងន់បានទេ បើសិនជាអ្នកភ្លាមៗ ស្រាប់តែញ៉ាំអាហារតិចតួចតែម្តងនោះ។ អ្នកគួរតែបន្ថយការញ៉ាំអាហារដែលមិនផ្តល់សុខភាព និងញ៉ាំអាហារណាដែលល្អចំពោះសុខភាពអោយបានច្រើនវិញ ប៉ុន្តែ មិនត្រូវធ្វើរឿងនេះតែម្តងនោះទេ។ អ្នកត្រូវតែធ្វើយ៉ាងនេះបន្តិចម្តងៗ ទើបអាចសម្រកទម្ងន់បានជោគជ័យ។
ហាត់ប្រាណអ្នកត្រូវតែធ្វើលំហាត់ប្រាណ អោយបានច្រើនផងដែរ ដើម្បីអោយការខិតខំប្រឹងប្រែងសម្រកទម្ងន់របស់អ្នកឆាប់ជោគជ័យ។ យើងដឹងថា អ្នកប្រហែលជាមានពេលវេលាតែ ១០ ទៅ ១៥ នាទីទេក្នុងមួយថ្ងៃ ប៉ុន្តែ អ្នកគួរតែយកពេលវេលាមួយនេះដើម្បីហាត់ប្រាណ ព្រោះទោះបីប្រើពេលវេលាតិចតួចដើម្បីហាត់ប្រាណក៏ដោយ ក៏វាអាចជួយអោយអ្នកសម្រកទម្ងន់បានសម្រេចដែរ។
ចូរព្យាយាមប្រើពេលវេលាតិចបំផុតពីរថ្ងៃដែរក្នុងមួយសប្តាហ៍ ដើម្បីហាត់ប្រាណ។ ទទួលទានទឹករាងកាយអ្នកត្រូវការជាតិទឹក ប៉ុន្តែ ភេសជ្ជៈភាគច្រើនដែលយើងទទួលទាននោះ តែងតែមានជាតិផ្អែម និងកាឡូរី។ ដូច្នេះ ចូរព្យាយាមជំនួសភេសជ្ជៈទាំងនេះ ដោយទឹកសាបធម្មតាទៅ ព្រោះវានឹងជួយកាត់បន្ថយកាឡូរីដែលអ្នកនឹងទទួលបានជាមិនខាន។ ទឹក ក៏អាចធ្វើអោយអ្នកឆាប់ឆ្អែត និងញ៉ាំអាហារមិនសូវបានច្រើនដែរ។ ចូរព្យាយាមទទួលទានទឹកអោយបានច្រើន ពេលនោះអ្នកនឹងទទួលបានរាងកាន់តែស្លីម៕