វាមិនមែនជារឿងចម្លែកនោះទេ ដែលអ្នកមានមុននៅលើច្រមុះរបស់អ្នក។ កោសិកាស្បែកដែលងាប់និងប្រេង ដែលបញ្ចេញពីក្រពេញប្រេង នៅក្នុងស្បែក នាំអោយស្ទះបំពង់របស់ក្រពេញ ជាហេតុនាំអោយមានមុនកើតឡើង នៅនឹងគល់រោមនៅលើច្រមុះរបស់អ្នក។ យូរៗទៅ គល់រោមទាំងនោះ ក៏ចាប់ផ្តើមរលាក និងរោល។ ការដែលរលាកនេះហើយ ដែលបង្កើតបានជាមុនមុខសៗ។
ដើម្បីបញ្ឈប់មុននៅលើច្រមុះរបស់អ្នក អ្នកអាចប្រើវិធានការថែទាំសាមញ្ញៗ នៅផ្ទះដោយខ្លួនឯង ដូចជា ៖
• ជំហានទី ១ ៖ តាមការសិក្សារបស់វិទ្យាល័យនៅសហរដ្ឋអាមេរិក ខាងផ្នែកសើរស្បែក បានបង្ហាញអោយឃើញថា អ្នកគួរលាងសម្អាតច្រមុះរបស់អ្នក ជារៀងរាល់ថ្ងៃ។ ប្រសិនបើការលាងសម្អាតតែមួយមុខ មិនមានប្រសិទ្ធភាព ដើម្បីបញ្ឈប់មុននៅលើច្រមុះរបស់អ្នក អ្នកអាចដុសស្រាលៗ នៅតំបន់ច្រមុះ ជាមួយទៅនឹងសាប៊ូលាងមុខ ពីរដងក្នុងមួយថ្ងៃ ដើម្បីការពារការប្រឡាក់ ហើយអ្នកត្រូវប្រាដកថា អ្នកលាងជម្រះសាប៊ូនៅតំបន់នោះបានស្អាតល្អ។
• ជំហានទី ២ ៖ ប្រើទឹកលាងសម្អាតមុខ ឬក្រែមដែលមានជាតិ Benzoyl Peroxide ឬអាស៊ីតសាលីស៊ីលិច។ ទាំងគ្លីនិកនៅទីក្រុង Cleveland និង Mayo Clinic បានបញ្ជាក់ថា គ្រឿងផ្សំទាំងនេះ គឺមានប្រសិទ្ធភាពសម្រាប់ការព្យាបាល និងការជួយទប់ស្កាត់ការកើតមុន។
• ជំហានទី ៣ ៖ ប្រើផលិតផលផ្តល់ជាតិសំណើម។ ផលិតផលជាតិសំណើម គឺជាផលិតផលសម្រាប់អ្នក ដែលមិនសូវមានក្រពេញញើស។
• ជំហានទី ៤ ៖ ប្រើគ្រឿងសម្អាង ដែលគ្មានជាតិប្រេង។ ប្រសិនបើអ្នកតុបតែងជារៀងរាល់ថ្ងៃ វាជាការល្អបំផុត ដែលអ្នកគួរជ្រើសរើសផលិតផលណា ដែលគ្មានជាតិប្រេង។
• ជំហានទី ៥ ៖ ជៀសវាងការប៉ះច្រមុះ និងមុខរបស់អ្នកញឹកញាប់៕ – choeu
កើតមុន មិនគួរធ្វើអ្វីខ្លះ?
• ចូរកុំប្រើសាប៊ូដុសខ្លួនលាងច្រមុះ និងមុខរបស់អ្នក។
• កុំញ៉ាំអាហារហឺរ ឬប្រៃពេក
• កុំញ៉ិចមុន ដោយខ្លួនឯង ពេលដៃមិនស្អាត ព្រោះវានាំអោយមានការឆ្លងរោគ និងស្នាម៕