នៅពេលណាដែលអ្នកបំបៅដោះកូនរបស់អ្នក ការហូរចេញនៃទឹកដោះវាអាចធ្វើឱ្យយឺតស្បែក និងជាលិកាសុដន់របស់អ្នក។
នោះហើយដែលជាហេតុធ្វើឱ្យស្ត្រីមួយចំនួនមានសភាពដោះយារធ្លាក់សុដន់ជាង កាលពីពួកគេនៅក្រមុំ ឬមុនពេលមានផ្ទៃពោះ។ វាក៏ជាបញ្ហាសម្រស់មួយរបស់សុដន់របស់អ្នក បន្ទាប់ពីអ្នកបានធ្វើការបំបៅដោះកូន ប៉ុន្តែវាមិនមែនជាជំងឺទេ។
ស្ត្រីសឹងគ្រប់រូបតែងមានការភ័យព្រួយចំពោះការយារធ្លាក់សុដន់របស់ពួកគេបន្ទាប់ពីការបំបៅដោះកូន។ ប៉ុន្តែអ្នកគួរកត់សម្គាល់ដែរថា កត្កាមួយចំនួនផ្សេងទៀតគឺអាចធ្វើឱ្យសុដន់របស់អ្នកខួចសម្រស់ជាងការឱ្យកូនបៅទៅទៀត កត្តាទាំងនោះអាចរួមមានដូចជាៈ
- ការឡើងគីឡូ ឡើងជាតិខ្លាញ់របស់អ្នកក្នុងអំឡុងពេលមានផ្ទៃពោះ
- ចំនួនការពរពោះរបស់អ្នក
- ការកើនទំហំសុដន់ក្នុងអំឡុងពេលមានផ្ទៃពោះ
- អាយុ
- និងមានប្រវត្តិការជក់បារី៕