ក្មេងស្រីជំទង់ៗ ឬក៏ស្រី្តក្មេងៗជាច្រើន តែងរអ៉ូរទាំពីការឡើងមុន មុនពេលការមករដូវរបស់ពួកគេ។ នៅក្នុងភាសាពេទ្យ គេហៅវាថា “premenstrual acne” ហើយវាតែងតែបណ្តាលមកពី ការដែលផ្លាស់អ័រម៉ូនរបស់អ្នក ទៅជាមានសកម្មភាព មុនពេលអ្នកមករដូវ។
ក្មេងស្រីមួយចំនួន គឺងាយនឹងមានប្រតិកម្មនឹងអ័រម៉ូនទាំងនោះណាស់ ខណៈពេលដែលក្មេងស្រីខ្លះ គឺធម្មតា។
ដូច្នោះហើយ បើទោះបីអ្នក ខិតខំថែរក្សាផ្ទៃមុខរបស់អ្នក ឬក៏ស្បែករបស់អ្នកល្អយ៉ាងណាក៏ដោយ ក៏ឱកាសនៅក្នុងការឡើងមុនរបស់អ្នក នៅតែមានពីស្រាលទៅមធ្យម មុនពេលការមករដូវរបស់អ្នក។ វាជារឿងល្អហើយ ប្រសិនបើការមករដូវរបស់អ្នក មិនមានការឡើងមុន៕