នៅពេលយប់ ឲ្យតែមុនពេលចូលគេង អ្នកគួរតែអនុវត្តន៍ តាមចលនាទាំង ៧ នោះអ្នកនឹងទទួលបានរាងស្អាត។
១. សម្រកភ្លៅ ៖ ឈរជើងសេះ ហើយបន្ទន់ខ្លួនចុះទ្បើង។
២. សម្រកត្រគាក ៖ គេងផ្កាប់ខ្លួនត្រង់លើគ្រែ ហើយលើកដៃទាំងសងខាងទៅក្រោយ។
៣. សម្រកត្រគាក ៖ កន្ធែកជើងឲ្យស្មើប្រវែងស្មា លើកដៃទាំងពីរទ្បើងលើ។
៤. សម្រកត្រគាក ៖ គេងត្រង់ខ្លួន ដាក់ដៃត្រង់ ជើងបត់បែន ហើយលើកទ្បើងលើកចុះ។
៥. សម្រកក្បាលពោះ ៖ គេងខ្លួនត្រង់លើគ្រែ ដាក់ដៃត្រង់ ជើងដាក់ត្រង់ហើយលើកចុះលើកទ្បើង។
៦. សម្រកភ្លៅ ៖ គេងខ្លួនត្រង់ ដាក់កែងដៃលើដី បន្ទន់ខ្លួន ដាក់ជើងឆ្វេងទ្បើងលើ ហើយក្រោយពេលបីនាទី ប្តូរជើងម្តង។
៧. សម្រកត្រគាក ៖ ឈរឲ្យត្រង់ខ្លួន ហើយបង្វិលខ្លួនពីស្តាំទៅឆ្វេង ៩០ ដឺក្រេ។
ចលនាទាំង ៧ ខាងលើនេះ អ្នកត្រូវតែអនុវត្តន៍ ៣ នាទីក្នុងចលនាមួយ ហើយព្យាយាមធ្វើរាល់ថ្ងៃ នោះអ្នកនឹងឃើញលទ្ធផល ជាក់ជាមិនខានឡើយ៕