ស្ត្រីភាគច្រើន តែងតែបារម្ភពីការទ្បើងទម្ងន់ ជាពិសេស ការដុះក្បាលពោះ។ វាជាបញ្ហាចំបងដែលស្ត្រីទាំងឡាយ តែងព្រួយបារម្ភ។ តើធ្វើដូចម្តេច ទើបនារីៗអាចសម្រកក្បាលពោះបាន?
1. សម្រកក្បាលពោះ ៖ ពេលព្រឹកក្រោកពីគេង រឿងទីមួយដែលអ្នកត្រូវធ្វើ គឺពិសារទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មារ ព្រោះក្រូចឆ្មារ អាចសម្រកទម្ងន់បាន ធ្វើឲ្យស្បែកស្អាត រីឯទឹកឃ្មុំ កាន់តែល្អថែមទៀត។ ប៉ុន្តែ ទឹកដែលលាយជាមួយទឹកឃ្មុំ និងក្រូចឆ្មារ ត្រូវតែជាទឹកធម្មតា ដែលមិនមែនជាទឹកក្តៅ ឬទឹកកក។ រយៈពេល ១០ នាទី ក្រោយពេលផឹកវារួច ទើបអ្នកអាចបរិភោគអាហារពេលព្រឹកបាន។ អ្នកនឹងឃើញលទ្ធផល ក្នុងរយ:ពេល៣ ថ្ងៃ។
2. របៀបហាត់ប្រាណ ៖ ដាក់ខ្លួនគេងរាបស្មើ ហើយដាក់ជើងឲ្យត្រង់ លើកទ្បើងលើកចុះ ១៥ ដង មួយថ្ងៃធ្វើ ៣ ទៅ ៤ ដង។ លក្ខណ:ពិសេស គឺនៅត្រង់ពេលដែលអ្នកដាក់ជើងចុះ មិនត្រូវឲ្យប៉ះដីទេ ធ្វើយ៉ាងណាឲ្យផុតពីដី ទើបអ្នកអាចទទួលបានលទ្ធផល ដ៏មានប្រសិទ្ធភាព។
ជារួមមក ការស្រកក្បាលពោះ គឺស្ថិតលើការហាត់ប្រាណ ឲ្យតែធ្វើបានល្អ ហើយរួមផ្សំជាមួយអាហារដែលអ្នកបរិភោគ អ្នកនឹងទទួលបានរាងដ៏ស្អាតជាក់ជាមិនខានឡើយ៕