មនុស្សស្រីភាគច្រើន សុទ្ធតែសង្ឃឹមថា ខ្លួននឹងមានមុខក្មេងជារៀងរហូត ហើយមិនចង់ឆាប់ចាស់ទេ ប៉ុន្តែ មានមនុស្សជាច្រើន ដែលតែងតែមានមុខចាស់មុនអាយុ។ តើទាំងនេះ មកពីមូលហេតុអ្វីនោះ?
1. ការគេងមិនឆ្អែត ឬគេងតិចជាង ៨ ម៉ោង ព្រោះនៅពេលដែលអ្នកគេងមិនឆ្អែត វានឹងធ្វើឲ្យប៉ះពាល់ ដល់ស្បែកអ្នកខ្លាំងណាស់។
2. ការមិនផឹកទឹក ឬផឹកតិច ដែលវាធ្វើឲ្យស្បែកអ្នកស្ងួត គ្មានសំណើម។ ដូចនេះ ស្បែកនឹងឆាប់ជ្រីវជ្រួញ។ អ្នកគួរតែផឹកទឹក ពី ៦ ទៅ ៨ កែវរៀងរាល់ថ្ងៃ។
3. ការមិនចូលចិត្តហាត់ប្រាណ ក៏ជាមូលហេតុមួយដែរ ព្រោះបើអ្នកមិនហាត់ប្រាណ អ្នកមិនអាចបញ្ចេញជាតិពុលក្នុងខ្លួន តាមញើសទេ ដូចនេះ ស្បែកអ្នកនឹងឆាប់ចាស់ខ្លាំងណាស់។
4. ការបរិភោគមិនត្រូវ គឺសំដៅដល់ការបរិភោគចំណីដែលហឹរ ឬខ្លាញ់ច្រើនពេក។ ដូចនេះ អ្នកត្រូវបរិភោគបន្លែ និងផ្លែឈើឲ្យច្រើន ព្រោះវាជួយដល់ស្បែកអ្នក។
5. ការឆាប់ខឹង មានចិត្តឆេវឆាវ ពិបាកចិត្តច្រើន គិតច្រើន ឬមិនសប្បាយចិត្ត ដែលទង្វើទាំងនេះ នឹងធ្វើឲ្យអ្នក ឆាប់ចាស់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែសើចឲ្យបានច្រើន រួមទាំងសប្បាយចិត្តផងដែរ។
ដូចនេះ អ្នកគួរតែជៀសវាងទម្លាប់អាក្រក់ទាំងនេះ ហើយព្យាយាមប្រព្រឹត្តទម្លាប់ល្អ ដែលធ្វើឲ្យអ្នករក្សាភាពវ័យក្មេងបានគង់វង្ស៕