អ្នកឯកទេសបាននិយាយថា ការជ្រុះសក់ អាចមិនមែនជាសញ្ញាជាក់លាក់ នៃការមានអាយុកាន់តែច្រើននោះទេ។ វាអាចត្រូវបានបង្កដោយ បញ្ហាសុខភាព។
ក្រុមគ្រូពេទ្យជំនាញស្បែក បាននិយាយពីមូលហេតុ នៃការជ្រុះសក់ ដែលរួមមាន ៖
- មានជំងឺដូចជា ជំងឺថយចុះអ័រម៉ូនក្រពេញទីរ៉ូអ៊ីត
- មានជំងឺស្លេកស្លាំង
- ការវះកាត់ធ្ងន់ធ្ងរ
- គ្រុនក្តៅខ្លាំង
- ការព្យាបាលមួយចំនួន ដូចជា ការព្យាបាលលើជំងឺមហារីក រួមមាន ការព្យាបាលដោយសារធាតុគីមី និងការបាញ់កាំរស្មី
- ការឆ្លងមេរោគនៅលើលលាដ៍ក្បាល ដូចជាការមានព្រូន៕