ស្ត្រីជាច្រើន បានជួបប្រទះនឹងការឡើងទម្ងន់ ក្នុងអំឡុងពេល ឬបន្ទាប់ពីមានផ្ទៃពោះ និងការមិនអាចវិលត្រលប់ទៅរកទម្ងន់ដើម មុនពេលមានផ្ទៃពោះបាន។
ប្រសិនបើអ្នកកើនទម្ងន់ លើសពីទម្ងន់ដែលត្រូវបានចាត់ទុកថា មានសុខភាពល្អ និងធម្មតា ក្នុងអំឡុងពេលមានផ្ទៃពោះ នោះវាអាចដោយសារតែការញ៉ាំអាហារលើសចំនួន ឬការញ៉ាំអាហារ ដែលមិនផ្ដល់ផលប្រយោជន៍ ដល់សុខភាព និងការមិនធ្វើលំហាត់ប្រាណជាដើម។ រាងកាយរបស់ស្ត្រីបានផ្លាស់ប្តូរយ៉ាងច្រើន ក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីចិញ្ចឹមទារក និងការត្រៀមខ្លួនសម្រាប់ការសំរាលកូន។ ការផ្លាស់ប្តូរទាំងនេះ រួមមាន ការកើនឡើងនៃបរិមាណឈាម មេតាប៉ូលីកនៃគ្លុយកូស កម្រិតជាតិខ្លាញ់ អាស៊ីតអាមីណូ និងការផ្លាស់ប្តូរអ័ម៉ូន។
អ្នកអាចធ្វើតាមវិធីខាងក្រោមនេះ ដើម្បីកាត់បន្ថយទម្ងន់មួយចំនួនបាន តាមរយៈគន្លឹះខាងក្រោមនេះ ៖
1. ញ៉ាំផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ដែលដែលធ្វើអោយមានសុខភាពល្អ
2. ជៀសវាងការញុំអាហារមានជាតិខ្លាញ់ និងជាតិស្ករ ដូចជា ឈីស ភីហ្សា សាច់មាន់ ដំឡូងបំពង និងផ្អែមៗ។
3. ប្រសិនបើអាច អ្នកគួរបំបៅដោះកូន ព្រោះការបំបៅដោះកូន អាចធ្វើអោយស្រកទម្ងន់ដោយមិនមានផលប៉ះពាល់ឡើយ។
4. ដើម្បីរាប់ចំនួនកាឡូរីរបស់អ្នក អ្នកអាចស្វែងរកជំនួយពីអ្នកឯកទេសរបបអាហារ ឬការប្រើប្រាស់កម្មវិធីទូរស័ព្ទ ដើម្បីដឹងពីចំនួនកាឡូរី ដែលអ្នកត្រូវការជារៀងរាល់ថ្ងៃ។
5. ការបំពេញជាតិទឹក ៖ ពេលខ្លះ អ្នកមានការច្រឡំការស្រេកទឹក ជាមួយការឃ្លានអាហារ អ្នកនឹងត្រូវការសារធាតុរាវយ៉ាងច្រើន បន្ទាប់ពីអ្នកសម្រាលកូន។ អ្នកត្រូវញ៉ាំទឹក ឬភេសជ្ជៈណា ដែលគ្មានជាតិកាហ្វេអ៊ីន។
6. ការធ្វើលំហាត់ប្រាណ ៖ អ្នកគ្រាន់តែដើរចេញទៅក្រៅ យ៉ាងហោចណាស់មួយម៉ោង ជារៀងរាល់ថ្ងៃ គឺបានហើយ៕