អ្នក គឺជាមនុស្សម្នាក់គត់ ដែលអាចធ្វើឲ្យខ្លួនឯងស្អាតបាន។ អ្នកគ្រាន់តែត្រូវការការផ្លាស់ប្តូរគំនិតអ្នក និងការបង្កើនជំនឿចិត្តអ្នកប៉ុណ្ណោះ។
1. អ្នកត្រូវតែមានជំនឿចិត្តចំពោះខ្លួនឯង ដោយគិតថា អ្នកជាមនុស្សដែលស្អាតជានិច្ច ហើយមិនត្រូវគិតថា ខ្លួនឯងមានរូបរាងអាក្រក់ទេ ព្រោះវាអាចដូចមាត់បាន។
2. ត្រូវតែផ្លាស់ប្តូររូបរាងរបស់ខ្លួន មានន័យថា អ្នកអាចទិញខោអាវស្អាតៗ មកពាក់ ហើយតុបតែងមុខ និងខ្លួនឲ្យស្អាតគ្រប់ពេល ដើម្បីបង្កើនជំនឿចិត្តអ្នក។
3. ត្រូវតែចេះស្រលាញ់ខ្លួនឯង ចេះបន្ធូរអារម្មណ៍ និងធ្វើឲ្យខ្លួនសប្បាយចិត្តជានិច្ច ព្រោះវាអាចរក្សាសម្ជស្សអ្នក ឲ្យគង់វង្សបាន។
4. ត្រូវតែរក្សាសុខភាពល្អជានិច្ច ព្រោះវាក៏ជាហេតុផល ធ្វើឲ្យអ្នកស្អាតបានដែរ។
ដូចនេះ អ្នកគួរតែធ្វើតាមចំនុចខាងលើ ដើម្បីសម្ជស្សស្រស់ស្អាតរបស់អ្នក៕