សម្រស់ គឺជាអ្វី? តើវាមានអត្ថប្រយោជន៍អ្វីខ្លះ ចំពោះស្ត្រី? ហេតុអ្វីបានជានារី ទុកវាជារបស់សំខាន់នោះ? តាមពិត វាជាអាវុធរបស់នារីសោះ។
មានតែវាទេ ដែលធ្វើឲ្យនារី មានភាពជឿជាក់ចំពោះខ្លួនឯង។ វាហាក់ដូចជាពិភពលោកទាំងមូល របស់ស្ត្រីគ្រប់រូប។ មិនថាចាស់ ឬក្មេង សុទ្ធតែចង់ស្អាតគ្រប់គ្នា។ តើមានវិធីងាយស្រួលអ្វី ដើម្បីអាចឲ្យសម្រស់ស្ថិតស្ថេរនោះ?
តាមពិត វិធីដែលងាយស្រួលបំផុត គឺទឹកឃ្មុំ។ នារី អាចយកទឹកឃ្មុំមកឆុងទឹកផឹកបាន។ វាអាចថែរក្សាសម្ជស្សអ្នក ឲ្យស្ថិតស្ថេរ មានភាពសស្អាត ទន់ និងភ្លឺរលោង បើអ្នកពិសារក្នុងរយ:ពេលវែង។ ហើយបើអ្នកឧស្សាហ៍ហាលថ្ងៃ ទឹកឃ្មុំ ក៏ជំនួយដល់ស្បែកអ្នកដែរ។
ដូចនេះ អ្នកអាចផឹកទឹកឃ្មុំបាន ដើម្បីថែរក្សាសម្រស់អ្នក៕