ការលាបសក់ គឺជារឿងពេញនិយមបំផុត សម្រាប់មនុស្សគ្រប់រូបសព្វថ្ងៃនេះ ព្រោះវាអាចធ្វើឲ្យសម្ជស្សគេ កើនឡើងមួយលំដាប់ទៀត។
ប៉ុន្តែ មានសក់អ្នកខ្លះ ឆាប់ហើរពណ៌ណាស់។ តើគួរធ្វើដូចម្តេច ទើបអាចការពារពណ៌សក់អ្នកបានយូរនោះ?
1. ទឹកដែលកក់សក់ មិនត្រូវក្តៅពេក ហើយម៉ាស៊ីនផ្លុំសក់ ក៏មិនត្រូវក្តៅពេកដែរ ម្យ៉ាងទៀត ពេលដែលចេញក្រៅ ត្រូវពាក់មួក មិនត្រូវឲ្យសក់ហាលថ្ងៃយូរពេកទេ។
2. នៅពេលដែលអប់សក់ ត្រូវតែពូតឲ្យអស់ទឹកសិន ទើបដាក់ថ្នាំអប់។
3. មិនត្រូវអ៊ុត និងលាបសក់នៅថ្ងៃតែមួយទេ ត្រូវរំលងមួយអាទិត្យ ទើបធ្វើមួយទៀត។
ដូចនេះ អ្នកអាចអនុវត្តតាមវិធីខាងលើបាន ដើម្បីទទួលបានពណ៌សក់ដ៏ស្រស់ស្អាត៕