បើទោះបីជាអ្នក មិនអាចការពាររោគមុនរបស់អ្នកបាន ប៉ុន្តែ មានគន្លឹះមួយចំនួន ដែលអាចឱ្យអ្នក រក្សា មុនរបស់អ្នក មិនឱ្យវិវត្តទៅជាធ្ងន់ធ្ងរជាងមុនបាន។
• លាងសម្អាតថ្នមៗ និងថែទាំស្បែករបស់អ្នក ជារៀងរាល់ថ្ងៃ។ ចៀសវាងការសម្អាតខ្លាំងៗពេក ឬក៏លាងញឹកញាប់ពេក។
• ចៀសវាងការបែកញើសខ្លាំង ប្រសិនបើអ្នកគិតថា វាបណ្តាលឱ្យ មុនរបស់អ្នក កាន់តែអាក្រក់ជាងមុន។ លាងសម្អាតឱ្យបានឆាប់ បន្ទាប់ពីសកម្មភាពណា ដែលធ្វើឱ្យអ្នកបែកញើសខ្លាំង។
• លាងសម្អាតសក់របស់អ្នក ឱ្យបានញឹកញាប់ ប្រសិនបើសក់ របស់អ្នកមានខ្លាញ់។ ព្យាយាមរក្សាសក់ ចេញពីមុខ របស់អ្នក។
• ចៀសវាងការប្រើផលិតផលថែរក្សាសក់ ដូចជា ជែល ក្រែម និង ក្រមួនលាបសក់ ដែលមានប្រេងច្រើន។
• ចៀសវាងការប៉ះពាល់មុខរបស់អ្នក ។
• ពាក់សម្លៀកបំពាក់ទន់ៗ ដូចជា សម្លៀកបំពាក់កប្បាស ឬ សម្លៀកបំពាក់ ដែលមានសំឡីស្ថិតនៅពីក្រោម ចំពោះឧបករណ៍កីឡា។ ផ្នែកខ្លះនៃឧបករណ៍ ដូចជា ខ្សែចង ដែលអាចរឹបស្បែករបស់អ្នក និងអាចធ្វើឱ្យមុនរបស់អ្នក កាន់តែអាក្រក់។
• ចៀសវាងការប៉ះពាល់នឹងប្រេង និងសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាព ដូចជា ប្រេងសាំងជាដើម។
• ការពារស្បែករបស់អ្នក ពីការប៉ះពីពន្លឺព្រះអាទិត្យ៕