ទម្លាប់នៃការរស់នៅ ពិតជាសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ព្រោះវាក៏អាចទាក់ទង ទៅនឹងសម្ជស្សអ្នកដែរ។
តើមានទម្លាប់អាក្រក់អ្វីខ្លះ ដែលអាចបំផ្លាញសម្រស់អ្នកនោះ?
1. ការធ្វើមុខក្រមិចក្រមើម ញាក់មុខចុះឡើង នៅពេលនិយាយជាមួយអ្នកដទៃ ៖ យូរៗទៅ ស្បែកនឹងជ្រួញ។
2. ការធ្វើភ្នែកឲ្យរួមតូច នៅពេលដែលចាំងថ្ងៃ ៖ យូរទៅ អ្នកនឹងមានស្នាមជ្រួញ នៅចុងភ្នែកដោយមិនដឹងខ្លួន។ ដូចនេះ អ្នកអាចពាក់វែនតាការពារថ្ងៃបាន។
3. ការទំពារអាហារតែមាត់មួយចំហៀង មិនផ្លាស់ប្តូរសងខាង ៖ បើអ្នកប្រព្រឹត្តទៅ ក្នុងរយ:ពេលយូរ នោះអ្នកនឹងមានមុខធំតូច មិនស្មើគ្នាជាមិនខាន។
4. ការចូលចិត្តយកដៃទៅប៉ះមុន នៅពេលដែលកើត ៖ ប៉ះយូរទៅ វាអាចនឹងមានស្នាម។
5. ការបិទម៉ាស់មុខយូរពេក ដោយភ្លេចដកចេញ នោះមុខអ្នកនឹងស្ងួត ឆាប់ចាស់ ឬអាលែកស៊ីជាដើម។
ដូចនេះ អ្នកគួរតែបំបាត់ចោល នូវទម្លាប់អាក្រក់ទាំងនេះ ដើម្បីសម្ជស្សអ្នក៕