តើអ្នកធ្លាប់ប្រេះបបូរមាត់ ឬស្ងួតទេ? វាមិនត្រឹមតែឈឺនោះទេ ហើយវាថែមទាំងធ្វើឱ្យសម្រស់អ្នក ធ្លាក់ចុះទៀតផង។
ដូចនេះ អ្នកគួរតែធ្វើដូចម្តេចទៅ?
1. អ្នកត្រូវតែផឹកទឹកឱ្យបានច្រើន មួយថ្ងៃ គួរតែផឹកពី ៨ ទៅ ១០ កែវ ទើបមិនធ្វើឱ្យបបូរមាត់ស្ងួត។
2. នៅពេលដែលវាប្រេះ អ្នកមិនត្រូវហែកស្បែក ដែលប្រេះចេញនោះទេ ព្រោះវាអាចឆ្លងមេរោគបាន។
3. អ្នកអាចលាបថ្នាំ ដើម្បីឱ្យស្បែកទាំងនេះងាប់ ហើយកើតស្បែកថ្មី។
4. អ្នកអាចម៉ាស្សាបបូរមាត់ថ្នមៗ ដើម្បីឱ្យស្បែកថ្មី ឆាប់លូតលាស់។
5. មិនត្រូវយកក្រែមលាបមាត់ មកលាបពីលើទេ ព្រោះវាធ្វើឱ្យបបូរមាត់កាន់តែស្ងួត។
6. អ្នកអាចយកប្រេងដូង មកលាបបាន ព្រោះវាជួយខ្លាំងណាស់ ដល់អ្នកដែលមានអាការៈប្រេះបបូរមាត់។
7. អ្នកក៏អាចបរិភោគផ្លែឈើ ដែលមានវីតាមីនច្រើនមកជំនួយដែរ៕