1. បើមុខអ្នកមានស្នាមអាចម៍រុយ អ្នកអាចយកទឹកការ៉ុត លាយជាមួយទឹកដោះគោ ហើយលាបលើមុខ ពេលយប់ លុះដល់ពេកព្រឹក ទើបលាងចេញ។
2. បើអ្នកចង់ឱ្យស្បែកអ្នកទន់ និងភ្លឺរលោង អ្នកអាចចាក់ទឹកខ្មេះបន្តិច ចូលក្នុងសាប៊ូលុបមុខរបស់អ្នក បន្ទាប់មក ម៉ាស្សាលើមុខ ទើបធ្វើការលាងសំអាត។
3. បើអ្នកចង់ឱ្យមុខអ្នកតឹង នៅពេលដែលអ្នកលាងមុខ អ្នកអាចប្រើទឹកក្តៅអ៊ុនៗ មកលាងសំអាតធូលីចេញសិន បន្ទាប់មក ទើបយកទឹកឃ្មុំចាក់ដាក់ដៃ ហើយលុញលើដៃទាំងសងខាង បន្ទាប់មកទៀត ទើបធ្វើការម៉ាស្សាលើមុខ នោះមុខអ្នកនឹងកាន់តែស្អាត៕