ចង់ឱ្យសក់ត្រង់បែបធម្មជាតិមែនទេ? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយឱ្យសក់ត្រង់ស្អាត ៖
១. ប្រទាលកន្ទុយក្រពើ និងប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់កន្លះពែងជាមួយប្រេងអូលីវកន្លះពែងឱ្យសព្វចូលគ្នា។ បន្ទាប់សឹមលាបម៉ាស្សាលើស្បែកក្បាលនិងសក់។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។
២. ប្រេងដូង និងទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយខ្ទិះដូងកន្លះចានគោមជាមួយទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមយកទុកក្នុងទូរទឹកកក ឬក្លាសេចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០នាទី។ កូរឱ្យសព្វម្ដងទៀត សឹមលាបល្បាយខាប់ៗនេះលើសក់ចាប់ពីគល់ដល់ស្បែកក្បាលតែម្ដង។ ជាបន្តត្រូវយកកន្សែងក្ដៅៗមួយរុំជុំវិញសក់ និងរងចាំសម្រាប់រយៈពេល ៥នាទី សឹមកក់សម្អាតសក់ចេញដូចពេលធម្មតា។ អនុវត្តសារឡើងវិញពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ១ខែ។
៣. ប្រេងអូលីវ និងស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស៊ុត ២គ្រាប់ជាមួយប្រេងអូលីវ ៤ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើសក់ និងរងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៤៥នាទី។ លាងសម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕