នៅពេលដែលអ្នករកឃើញកត្តាដែលធ្វើឲ្យអ្នកកើតមុនរួច អ្នកនឹងមិនមានមុនលើមុខទេ ដោយសារតែអ្នកបានការពាររួចមកហើយ ដូចនេះវាមិនងាយនៅលើមុខអ្នកបានឡើយ នោះមុខអ្នកនឹងស្អាតជាមិនខាន។ តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកកើតមុនយ៉ាងងាយ?
កត្តាទី១
កត្តាដែលធ្វើឲ្យអ្នកងាយកើតមុនបំផុតនោះនៅពេលដែលមុខអ្នកស្ងួតបំផុត វាងាយនឹងធ្វើឱ្យមុនងាយលេចចេញមកណាស់ ដូចនេះអ្នកគួរតែរក្សាជាតិទឹកលើមុខអ្នកជានិច្ច មិនត្រូវទុកឱ្យមុខស្ងួតឡើយ។
ប្រើផលិតផលដែលការពារស្បែកមានសារធាតុខ្លាញ់ច្រើន
ទោះបីជាមុខអ្នកស្ងួតខ្លាំងយ៉ាងណាក៏ដោយក៏អ្នកមិនត្រូវប្រើផលិតផលដែលការពារស្បែកមានជាតិខ្លាញ់ខ្ពស់ដែរ ព្រោះជាតិខ្លាញ់ទាំងនោះអាចធ្វើឲ្យមុខអ្នកមានមុនយ៉ាងងាយ ដូចនេះអ្នកត្រូវរក្សាមុខអ្នកឱ្យមានសំណើម ដោយមិនត្រូវទុកឱ្យមានខ្លាញ់ច្រើននោះទេ។
តែងតែមានអារម្មណ៍តានតឹង
នៅពេលដែលអ្នកគិតច្រើន ពិបាកចិត្តច្រើន មិនសប្បាយចិត្ត មិនចេះធ្វើឱ្យខ្លួនឯងមានអារម្មណ៍ស្រស់ស្រាយ ហើយតែងតែរស់នៅក្នុងទុក្ខសោក នោះមុខអ្នកនឹងពោរពេញទៅដោយមុនជាមិនខាន។
មិនចូលចិត្តបរិភោគរបស់ដែលផ្អែម
នៅពេលដែលអ្នកមិនចូលចិត្តបរិភោគរបស់ដែលផ្អែម នោះអ្នកនឹងគ្មានវីតាមីនBក្នុងរាងកាយឡើយ ដូចនេះអ្នកងាយនឹងមានមុនខ្លាំងណាស់ ប៉ុន្តែនៅពេលដែលអ្នកបរិភោគអាហារដែលផ្អែម អ្នកមិនត្រូវបរិភោគហួសដែនកំណត់នោះទេ វានឹងប៉ះពាល់សុខភាពអ្នកដូចគ្នា។
ចូលគេងយប់ជ្រៅ
អ្នកមិនត្រូវព្រោះតែការងារ ឬរឿងផ្សេងៗ ហើយចូលគេហយប់ជ្រៅនោះទេ ព្រោះបើអ្នកគេងមិនគ្រប់ វាអាចប៉ះពាល់ដល់ស្បែកមុខអ្នកខ្លាំងណាស់ ជាហេតុដែលងាយធ្វើឲ្យមុនរត់មកនៅលើស្បែកមុនអ្នកយ៉ាងងាយ៕