តើកាហ្វេអាចជួយអ្នកឱ្យស្រកទម្ងន់បានឬទេ? បើអាច តើវាអាចជួយអ្នកតាមរបៀបណាខ្លះ? ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការប្រើកាហ្វេដើម្បីទទួលបានរាងស្អាត។ តើមានវិធីណាខ្លះ?
រកពេលវេលាដែលត្រូវ
ការប្រើកាហ្វេខ្មៅដើម្បីស្រកទម្ងន់គឺត្រូវតែរកពេលវេលាផឹកឱ្យបានត្រូវ ទើបវាអាចជួយអ្នកបាន ដូចនេះមុនពេលដែលអ្នកហាត់ប្រាណកន្លះម៉ោង អ្នកអាចផឹកវាបាន នោះវានឹងជួយរំលាយអាស៊ីតខ្លាញ់ក្នុងខ្លួនអ្នក។
ផឹកត្រូវ
នៅពេលដែលអ្នកផឹកកាហ្វេដើម្បីទទួលបានរាងស្អាត អ្នកមិនគួរដាក់ស្ករ និងទឹកដោះគោនោះទេ ព្រោះជាតិផ្អែមទាំងនេះអាចបង្អាក់ការរំលាយអាស៊ីតខ្លាញ់ក្នុងខ្លួនអ្នកបាន ធ្វើឱ្យវាមិនអាចរំលាយអស់ ដូចនេះអ្នកនឹងមិនអាចទទួលបានរាងស្អាតនោះទេ ថែមទាំងអាចបំផ្លាញសុខភាពអ្នកទៀតផង។
សីតុណ្ហភាព
បើអ្នកចង់បានរាងស្អាតដោយប្រើកាហ្វេ នោះអ្នកអាចផឹកកាហ្វេក្តៅបាន ដោយមិនត្រូវផឹកកាហ្វេត្រជាក់នោះទេ ព្រោះមានតែកាហ្វេក្តៅទេដែលអាចជួយអ្នកឱ្យស្គមបាន។
បរិមាណនៃការផឹក
ទោះបីជាកាហ្វេអាចជួយអ្នកឱ្យស្រកទម្ងន់ក៏ដោយ ក៏អ្នកមិនត្រូវផឹកច្រើនហួសកំណត់ដែរ ព្រោះវាអាចធ្វើឱ្យអ្នកគេងមិនលក់ មានអារម្មណ៍ឆេវឆាវ ថែមទាំងអាចប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នកទៀតផង ដូចនេះក្នុងមួយថ្ងៃអ្នកមិនត្រូវផឹកហួសពី១០កែវនោះទេ ហើយក្នុងមួយកែវមិនត្រូវហួសពី១៥០មីលីលីត្រឡើយ ទើបវាមិនប៉ះពាល់សុខភាពអ្នក ហើយថែមទាំងអាចមានរាងស្អាតទៀតផង៕