អាហារដែលអាចធ្វើឱ្យអ្នកស្អាតនៅទីនេះសំដៅលើទឹកដោះគោជូរ បើអ្នកចេះបរិភោគទឹកដោះគោជូរជាមួយអាហារដទៃ នោះអ្នកនឹងអាចមានរាងដែលស្អាត ថែមទាំងមានស្បែកស្អាតទៀតផង។ ដូចនេះតើអ្នកគួរតែបរិភោគទឹកដោះគោជាមួយអ្វីខ្លះនៅពេលយប់ដែលអាចធ្វើឱ្យចង្កេះអ្នកតូច ថែមទាំងមានរាងស្អាត?
ទឹកដោះគោជូរ និងផ្លែប៉ោម
អ្នកអាចយកផ្លែប៉ោមចិតជាដុំៗ បន្ទាប់មកយកវាទៅកិនយកទឹក រួចយកទឹកនោះទៅលាយជាមួយទឹកដោះគោជូរ កូរឱ្យសព្វ រួចយកមកផឹក នោះវានឹងអាចធ្វើឱ្យអ្នកស្គមបាន ដោយសារតែផ្លែប៉ោមអាចជួយអ្នកឱ្យអ្នកស្រកទម្ងន់ ថែមទាំងជួយអ្នកឱ្យឆាប់រំលាយអាហារទៀតផង។
ត្រសក់ទឹកដោះគោជូរ
អ្នកអាចបរិភោគទឹកដោះគោជូរ ជាមួយត្រសក់បាននៅពេលដែលអ្នកឃ្លាន ឬអ្នកអាចយកវាមកធ្វើជាភេសជ្ជៈក៏បានដែរ ព្រោះអាហារទាំងពីរប្រភេទនេះនៅពេលដែលបរិភោគជាមួយគ្នា វានឹងជួយអ្នកឱ្យមានរាងស្អាតបាន។
ល្ហុងទឹកដោះគោជូរ
បើអ្នកចង់ស្រកទម្ងន់ ថែមទាំងចង់ឱ្យសុដន់តឹងណែន ហើយធំ អ្នកអាចយកល្ហុងទៅកិនយកទឹក បន្ទាប់មកយកមកលាយជាមួយទឹកដោះគោជូរ រួចយកមកផឹកបាន នោះវានឹងអាចធ្វើឱ្យអ្នកស្អាតជាមិនខានឡើយ។
ទឹកដោះគោជូរចេក
អ្នកអាចយកចេកទៅកិនជាទឹក រួចលាយជាមួយទឹកដោះគោជូរ ឬអ្នកអាចបរិភោគចេកជាមួយទឹកដោះគោជូរក៏បាន នោះវានឹងជួយអ្នកឱ្យមានរាងស្អាត ដោយសារតែនៅក្នុងចេកមានប្រូតេអ៊ីន ប៉ូតាស្យូម វីតាមីនA និងC និងសារធាតតុចិញ្ចឹមជាច្រើនដែលអាចធ្វើឱ្យអ្នកស្អាតបាន។
តែបៃតងទឹកដោះគោជូរ
អ្នកអាចយកម្សៅតែបៃតងដែលមានចំនួន១០ក្រាមលាយចូលទៅក្នុងទឹកដោះគោជូរដែលមានបរិមាណ២០០ក្រាម រួចកូរឱ្យសព្វ បើអ្នកផឹកតែបៃតងទឹកដោះគោជូរនេះ វានឹងជួយអ្នកបញ្ចេញជាតិពុលចេញមកក្រៅ ថែមទាំងអាចជួយអ្នកឱ្យស្រកក្បាលពោះបានទៀតផង៕