មាននារីមួយចំនួនខិតខំប្រឹងប្រែងហាត់ប្រាណ តមអាហារ ហើយប្រយ័ត្នគ្រប់ចំនុច ប៉ុន្តែនៅតែមិនអាចទទួលបានរាងស្អាត ឬមិនអាចស្គមបាន តើនេះមកពីមូលហេតុអ្វីទៅ?
សីតុណ្ហភាពក្នុងបន្ទប់
អ្នកមិនត្រូវតែងតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ ព្រោះវាមិនអាចរំលាយខ្លាញ់ក្នុងរាងកាយអ្នកបានឡើយ ដូចនេះអ្នកគួរតែដើរទៅក្រៅខ្លះ ដើម្បីឱ្យបែកញើស នោះអ្នកនឹងងាយអាចស្គមបាន។
ប្រើថ្នាំច្រើន
មានថ្នាំខ្លះនៅពេលដែលអ្នកប្រើច្រើន វាអាចធ្វើឱ្យអ្នកធាត់បាន ដូចនេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនទើបប្រើក្រោយ។
ជាតិសុរា
អ្នកមិនត្រូវផឹកស្រារច្រើននោះទេ ជាពិសេសនៅពោះទទេរ ព្រោះវាអាចធ្វើឱ្យអ្នកមិនងាយស្រកទម្ងន់ឡើយ ដោយសារតែនៅពេលដែលអ្នកផឹកស្រារច្រើន នោះក្នុងខ្លួនអ្នកនឹងមានអាស៊ីតខ្លាញ់ច្រើនដូចគ្នា ដូចនេះអ្នកមិនងាយស្គមឡើយ។
អាហារ
នៅពេលដែលអ្នកបរិភោគផ្លែឈើ អ្នកត្រូវតែចិតសំបកចោល ហើយអាហាររបស់អ្នកមិនត្រូវដាក់ក្នុងប្រអប់ជ័រនោះទេ ព្រោះវាមានគីមីច្រើនដែលអាចធ្វើឱ្យអាស៊ីតខ្លាញ់ក្នុងខ្លួនអ្នកដំណើរការមិនល្អ។
ប្រតិកម្មអាហារ
មានអាហារមួយចំនួន វាអាចប្រតិកម្មជាមួយរាងកាយអ្នកបាន ដូចនេះអ្នកមិនគួរបរិភោគឡើយ ព្រោះវាអាចធ្វើឱ្យអ្នកធាត់បាន៕