វាពិតជារឿងមួយត្រឹមត្រូវណាស់ដែឡថាផ្លែឈើអាចរំលាយជាតិខ្លាញ់បាន ព្រោះវាមានកាឡូរីខ្ពស់ និងជាតិស្ករពីរធម្មជាតិ។ ជាក់ស្តែងដូចជាផ្លែចេកមួយផ្លែមាន១០០កាឡូរី មែន ប៉ុន្តែវាផ្តល់សុខភាពល្អជាងនំផ្អែមទៅទៀត។
ចូរចាំថា ផ្លែឈើមិនមែនជាសត្រូវរបស់អ្នកឡើយ។ ផ្លែឈើខ្លះមានជីវជាតិជាច្រើនដែលពិតជាអាចជួយរំលាយជាតិខ្លាញ់ពីក្នុងខ្លួនបាន តែមិនធ្វើឱ្យឡើងទម្ងន់ឡើយ។ ខាងក្រោមនេះគឺជាផ្លែឈើមួយចំនួនដែលអាចជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយបានយ៉ាងល្អ។
ដូង
ផ្លែដូងផ្ទុកទៅដោយ Medium Chain Triglycerides (MCFA) ដែលអាចបង្កើនចង្វាក់នៃការរំលាយអាហាររបស់ថ្លើមរហូតដល់ ៣០ភាគរយ។
វាក៏ជាផ្លែឈើដែលមានរសជាតិផ្អែម និងអាចប្រើជាអាហារសម្រន់ដែលអាចជំនួសអាហារមិនផ្តល់សុខភាពបានដែរ។ អ្នកអាចសាកល្បង ទឹកដូងក៏បានដែរ។
ផ្លែបឺ
ជីវជាតិរបស់ផ្លែបឺមានខ្លាញ់មួយប្រភេទដែលអាចប្រាប់ដល់រាងកាយមិនឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បាន។ ការឡើងជាតិស្ករក្នុងឈាមអាចបណ្តាលឱ្យរាងកាយរក្សាជាតិខ្លាញ់កាន់តែច្រើន ហើយកាលណាមានជាតិខ្លាញ់ក្នុងខ្លួនច្រើនវាពិតជាមិនល្អចំពោះសុខភាពឡើយ។
ប៉េងប៉ោះ
អាហារមួយនេះផ្ទុកទៅដោយវីតាមីន C និង Phytonutrients ខ្ពស់ដែលសុទ្ធសឹងតែអាចរំលាយជាតិខ្លាញ់បានទាំងអស់។ វីតាមីន C អាចឱ្យរាងកាយរំលាយជាតិខ្លាញ់ដែលរក្សាទុកជាមួយនឹងការហាត់ប្រាណបាន។ សារធាតុ Phytonutrients Caretenoid ដើរតួនាទីជាអង់ទីអុកស៊ីដង់សម្រាប់រាងកាយអាចសម្រកទម្ងន់ និងល្អចំពោះសុខភាពបេះដូងសរសៃឈាម។
ផ្លែប៉ោម និងសារី
ផ្លែប៉ោម និងសារីអាចជួយសម្រកទម្ងន់តាមវិធីពីរយ៉ាងខុសគ្នា និងមានប្រសិទ្ធភាពបំផុត។ ផ្លែឈើទាំងពីរនេះផ្ទុកជាតិសរសៃដែលជួយបង្កើនចង្វាក់នៃការរំលាយអាហារ និងអាចឱ្យយើងឆ្អែតបានយូរផងដែរ។ វិធីទីពីរនោះគឺថា វាជួយបន្ថែមសារធាតុ Pectin ក្នុងរបបអាហារ ដែលមាននាទីមិនឱ្យកោសិកាចាប់យកជាតិខ្លាញ់ និងជួយឱ្យកោសិកាបឺតស្រូបជាតិទឹកបន្ថែម៕