ក្លិនមាត់មិនល្អគឺជាកត្តាមួយដែលអាចធ្វើឱ្យជីវិតមានភាពល្អក់កករ ព្រោះតែគ្មានអ្នកណាគេចង់នៅ ក្បែរ។ ក៏ប៉ុន្តែ ជួនកាលយើងមិនបានចាប់អារម្មណ៍នឹងក្លិនមាត់ខ្លួនឯងទេ។ ដូច្នេះ អ្នកត្រូវត្រួតពិនិត្យ មើល ថាតើមានក្លិនមាត់យ៉ាងដូចម្តេច តាមរបៀបខាងក្រោមនេះ៖
- ដាក់ដៃនៅពីមុខមាត់ ដកដង្ហើមបញ្ចេញខ្យល់តាមមាត់ រួចហិតដៃនោះមើល។
- យកអណ្តាតទៅផ្តិតលើកដៃ ទុកឱ្យស្ងួតទឹកមាត់ រួចហិតមើល។
- យកស្លាបព្រាមួយទៅកោសពីលើអណ្តាត វានឹងមានទឹកសៗនៅក្នុងស្លាបព្រា។ ហិតក្លិនទឹកសនោះទៅ។
- អ្នកក៏អាចសួរទៅអ្នកជិតដិតម្នាក់ អំពីក្លិនមាត់ខ្លួនឯងបានដែរ។
ចំណីអាហារដែលធ្វើឱ្យមាត់មានក្លិនមិនល្អ
ចំណីអាហារដែលធ្វើឱ្យមាត់មានក្លិនមិនល្អ រួមមាន៖ កាហ្វេ ស្រា បារី យ៉ាអួរ ខ្ទឹមសនិងខ្ទឹមបារាំង។
កាហ្វេ ស្រា និងបារីធ្វើឱ្យមាត់ស្ងួត ហើយបង្កលក្ខណៈឱ្យមានបាក់តេរីច្រើន។
ចំណែកឯខ្ទឹមសនិងខ្ទឹមបារាំងវិញ វាល្អចំពោះសុខភាពណាស់ ក៏ប៉ុន្តែក្លិនវានៅជាប់នឹងមាត់។
ដើម្បីបំបាត់ក្លិនមាត់មិនល្អ អ្នកត្រូវ៖
១- ធ្វើអនាម័យមាត់ធ្មេញជាប្រចាំ គឺ៖
- ដុសធ្មេញពីរដងក្នុង១ថ្ងៃ
- កោសសម្អាតអណ្តាត ក្រអូមមាត់ និងគែមខាងក្នុងរបស់ថ្ពាល់ផង
- ប្រើខ្សែអំបោះសម្អាតចន្លោះធ្មេញ
- ច្រាសដុសធ្មេញត្រូវដូរចេញក្នុងពេល៣ឬ៤ខែម្តង
- ឧស្សាហ៍ឱ្យពេទ្យធ្មេញសម្អាតគល់ធ្មេញចេញ។
២- ផឹកទឹកឱ្យច្រើន
ក្លិនមិនល្អអាចបណ្តាលមកពីមាត់ស្ងួត ដូច្នេះត្រូវផឹកទឹកឱ្យបានច្រើន។ វាជួយកាត់បន្ថយវត្តមានរបស់បាក់តេរី ហើយធ្វើឱ្យមានការបញ្ចេញទឹកមាត់ផង។ ពេលផឹកកាហ្វេឬទឹកផ្លែឈើ ត្រូវផឹកទឹកលាងសម្អាតចេញ។
៣- បៀមស្ករកៅស៊ូ
ស្ករកៅស៊ូភ្ញោចក្រពេញទឹកមាត់ឱ្យបញ្ចេញទឹកមាត់មក ហើយធ្វើឱ្យមាត់មានក្លិនល្អ។ វាក៏ជួយសម្អាតធ្មេញ ផងដែរ។
៤- ញ៉ាំអាហាររឹង
ដូចជាផ្លែប៉ោម ត្រសក់ ការ៉ុត ជាដើម ដែលជួយសម្អាតធ្មេញនិងមាត់បានដែរ។ មិនតែប៉ុណ្ណោះ វាក៏កាត់បន្ថយវត្តមានរបស់បាក់តេរី ផងដែរ។
៥- ភ្លៅកង្កែប
ភ្លៅកង្កែបជួយធ្វើឱ្យបាត់ក្លិនមាត់បានល្អ ដោយចាប់យកសមាសធាតុស្ពាន់ធ័រដែលមាននៅក្នុងមាត់។
នៅពេលដែលដឹងថាក្លិនមាត់មិនល្អ អ្នកអាចទំពារភ្លៅកង្កែបបន្តិចបាន។