ភេសជ្ជៈធម្មជាតិមួយចំនួនល្អណាស់សម្រាប់បន្សាបជាតិពុលពីរាងកាយ។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកំពូលភេសជ្ជៈ ៦ប្រភេទល្អសម្រាប់បន្សាបជាតិពុលពីក្នុងរាងកាយ ៖
១. ទឹកផ្លែប៉ោមស្រស់ៗ
ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមនិងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាអាចជួយសម្អាតតម្រងនោមនិងថ្លើមគួរឱ្យកត់សម្គាល់។
២. ទឹក
ការទទួលទានទឹកអាចជួយធ្វើឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើងដោយរំលាយនូវរាល់កាកសំណល់ និងជាតិពុលក្នុងរាងកាយ ហើយកម្ចាត់ចេញតាមរយៈបំពង់រំលាយអាហារ។ នេះចាត់ទុកជាវិធីធម្មជាតិបំផុតមួយដើម្បីបន្សាបជាតិពុល។
៣. ភេសជ្ជៈទឹកក្រូចឆ្មារ
មានផ្ទុកអាស៊ីតស៊ីទ្រិកដែលជួយដល់ការស្រូបយក aluminum hydroxide។ វាក៏ត្រូវបានផ្សំឡើងពី liminoids ៨ប្រភេទដែលជាសមាសធាតុជួយរំញោចអង់ស៊ីមមួយក្នុងថ្លើមដែលត្រូវបានជឿថាទប់ស្កាត់ជាតិពុលបង្កជំងឺមហារីក។
៤. ទឹកការ៉ុតស្រស់
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម, វីតាមីន A និងជាតិរ៉ែដែលអាចជួយព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារ, ទល់លាមក និងកម្ចាត់ប៉ារ៉ាស៊ីតពោះវៀន។
៥. តែបៃតង
សារធាតុ polyphenols ក្នុងតែបៃតង គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលជួយរាងកាយកម្ចាត់រ៉ាឌីកាល់សេរី។ ជាលទ្ធផលទប់ស្កាត់ជំងឺមហារីក និងបញ្ហាសុខភាពផ្សេងទៀតដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។
៦. ទឹកក្រូចស្រស់ៗ
ជាភេសជ្ជៈដ៏ប្រសើរបំផុតមួយនៃជាតិរ៉ែនិងវីតាមីនរួមបញ្ចូលទាំង beta-carotene ដែលអាចជួយទប់ស្កាត់ការខូចខាតកោសិកាក្នុងរាងកាយ។
៧. តែខ្ញី
ខ្ញីក៏ជួយកម្ចាត់កាកសំណល់ ក៏ដូចជាជាតិពុលផ្សេងៗចេញពីក្នុងរាងកាយបានយ៉ាងប្រសើរផងដែរ។ មិនត្រឹមតែជួយលាងសម្អាតក្នុងរាងកាយកម្ចាត់ជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែខ្ញីក៏ជួយព្យាបាលការរលាកផ្សេងៗក្នុងរាងកាយផងដែរតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុ Gingerols ដែលវាមានផ្ទុក។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕