តើស្រាបៀរអាចធ្វើឲ្យស្បែកអ្នកល្អមែនឬ?តើវាអាចធ្វើឲ្យស្បែកអ្នកស្អាតតាមរបៀបណា?ខាងក្រោមនេះយើងខ្ញុំនឹងបកស្រាយប្រាប់អ្នកពីអត្ថប្រយោជន៍ទាំងឡាយដែលអ្នកអាចទទួលបានពីវា។
1. នៅពេលព្រឹកអ្នកអាចប្រើស្រាបៀរមកលុបមុខបាន ដោយអ្នកអាចចាក់ស្រាបៀរមួយកែវតូចចូលទៅក្នុងទឹកលុបមុខអ្នក បន្ទាប់មកធ្វើការម៉ាស្សា នោះមុខអ្នកនឹងទន់ រលោង ភ្លឺ និងមានភាពតឹងណែន។
2. នៅពេលយប់ អ្នកអាចប្រើស្រាបៀរមកត្រាំខ្លួនបាន ដោយអ្នកអាចលាយស្រាបៀរជាមួយទឹកក្តៅ ហើយត្រាំខ្លួន នោះអ្នកនឹងអាចកាត់បន្ថយសំពាធទាំងឡាយ មិនមានអារម្មណ៍នឿយហត់ឡើយ ជាងនេះទៅទៀតវានឹងធ្វើឲ្យអ្នកកាន់តែស្អាត។
3. អ្នកអាចប្រើម៉ាសបិទមុខដែលធ្វើពីស្រាបៀរមកបិទមុខអ្នកបាន ដោយអ្នកអាចចាក់ស្រាបៀរចូលទៅក្នុងចានដែលស្អាតមួយ បន្ទាប់មកយកម៉ាសបិទមុខ ឬប៉ុងផាត់មុខទៅត្រាំក្នុងស្រាបៀរ៣នាទី បន្ទាប់មកពូតវាឲ្យរាងស្ងួត ហើយយកមកបិទលើមុខអ្នកចំនួន៣០នាទី បើវាស្ងួត ហើយអ្នកអាចយកវាទៅជ្រលក់ម្តងទៀតទើបបិទ ក្រោយពេលដែលអ្នកប្រើហើយ ស្បែកមុខអ្នកនឹងតឹង រន្ធញើសអ្នកនឹងរួមតូច ស្បែកអ្នកនឹងទន់រលោង ថែមទាំងអាចសម្អាតស្បែកដែលក្រិនលើមុខអ្នកបានទៀតផង។
4. អ្នកក៏អាចយកទឹកឃ្មុំលាយជាមួយស្រាបៀរមកធ្វើជាម៉ាសបិទមុខបានដែរ ដោយយកក្រូចឆ្មារកន្លះគ្រាប់ លាយជាមួយទឹកឃ្មុំមួយស្លាបព្រា ហើយលាយជាមួយម្សៅសម្រាប់ធ្វើម៉ាសមុខ កូរវាឲ្យសព្វ ហើយលាបលើមុខអ្នកចំនួន២០នាទី ទើបលាងចេញ នោះអ្នកនឹងឃើញស្បែកអ្នកប្រែប្រួលជាស្អាតជាងមុន៕