មាននារីមួយចំនួនមិនមានស្នាមអ៊ុចខ្មៅលើមុខទេ តែបែរជាមាននៅលើច្រមុះទៅវិញ ដូចនេះបើវាកើតលើច្រមុះអ្នក តើគួរតែប្រើវិធីអ្វីដើម្បីបំបាត់បាននោះ?តើអ្នកអាចប្រើថ្នាំដុសធ្មេញដើម្បីបំបាត់បានដែរឬទេ? តើគួរតែប្រើថ្នាំដុសធ្មេញប្រភេទណាដើម្បីបំបាត់បាននោះ?
- អ្នកត្រូវតែជ្រើសរើសថ្នាំដុសធ្មេញដែលមានពណ៌ស ហើយមិនសូវមានសារធាតុផ្សំច្រើននៅក្នុងថ្នាំដុសធ្មេញនោះ។
- បន្ទាប់ពីអ្នកលុបមុខរួច អ្នកត្រូវតែប្រើទឹកក្តៅដើម្បីស្អំមុខអ្នកឲ្យរន្ធញើសបើក បន្ទាប់មកទើបលាបថ្នាំដុសធ្មេញលើច្រមុះអ្នកត្រង់កន្លែងដែលខ្មៅនោះ។
- បន្ទាប់មកអ្នកត្រូវតែយកដៃអ្នកញីលើថ្នាំដុសធ្មេញដែលលាបហើយនោះ ។
- បន្ទាប់មកអ្នកអាចលាងសម្អាតវាចេញបានដោយប្រើទឹកធម្មតា ហើយទើបលាបផលិតផលការពារស្បែកលើច្រមុះអ្នក។
- អ្នកត្រូវតែចងចាំថាក្រោយពេលដែលអ្នកប្រើថ្នាំដុសធ្មេញដើម្បីបំបាត់ស្នាមអ៊ុចខ្មៅរួច អ្នកត្រូវតែរក្សាច្រមុះអ្នកឲ្យមានសំណើម ហើយត្រូវលាបផលិតផលដែលការពារស្បែក បើពុំដូច្នោះទេ វាអាចនឹងឡើងកាន់តែច្រើននូវស្នាមអ៊ុចខ្មៅទាំងនោះ។
- របៀបប្រើថ្នាំដុសធ្មេញដើម្បីជម្រះនេះ អ្នកអាចប្រើតែមួយអាទិត្យម្តងបានហើយ មិនត្រូវប្រើរាល់ថ្ងៃទេ ព្រោះវាអាចប៉ះពាល់ស្បែកអ្នកបាន។
- ចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម មិនសាកសមក្នុងការប្រើទេ ព្រោះបើអ្នកប្រើវាអាចធ្វើឲ្យស្បែកអ្នកប្រតិកម្មបាន។
- នៅពេលដែលអ្នកលាបថ្នាំដុសធ្មេញលើច្រមុះអ្នក អ្នកមិនត្រូវទុកឲ្យស្ងួតទើបលាងចេញទេ ព្រោះវាប៉ះពាល់ដល់ស្បែកអ្នកណាស់៕