មានមនុស្សជាច្រើនខ្លាចការគៀបសក់ត្រង់ណាស់ ព្រោះវាអាចនឹងធ្វើឱ្យសក់ពួកគេខូចបាន។ រឿងនេះពិតជាអីចឹងមែន ព្រោះកាលណាប្រើប្រាស់កម្តៅខ្លាំងទៅលើសក់នឹងធ្វើឱ្យសក់នោះខូចបាន ប៉ុន្តែបើសិនជាអ្នកធ្វើវាដោយប្រុងប្រយ័ត្ន និងគោរពតាមការណែនាំរបស់ខ្ញុំខាងក្រោមនេះ អ្នកនឹងអាចគៀបសក់ត្រង់បានដោយមិនបាច់ភ័យថាសក់អាចនឹងខូចទៀតឡើយ។
ថែរក្សាសក់
បើសិនជាអ្នកត្រូវទៅឱ្យគេអ៊ុតសក់ត្រង់ហើយនោះ យកល្អគួរតែចាប់ផ្តើមតាមរយៈការប្រាកដថា សក់អ្នកស្អាតល្អហើយក្រោយពីអ៊ុតរួច និងកាត់បានស្មើល្អ។ ចូរប្រាកដថា សក់អ្នកបានប្រើក្រែមអប់សក់រួច និងមានជីវិតមុនពេលអ្នកអនុញ្ញាតិឱ្យគេអ៊ុតសក់ត្រង់ និងចាំថា សក់ដែលបែកចុងនឹងមើលទៅកាន់តែអាក្រក់នៅពេលសក់ត្រង់ ដូច្នេះ អ្នកគួរតែកាត់វាចោលសិនទៅមុនពេលអ៊ុតសក់។
ការពារសក់ពីកម្តៅ
អ្នកត្រូវការកម្តៅទើបអាចអ៊ុតសក់បាន ប៉ុន្តែកាលណាមានកម្តៅខ្លាំងពេក វានឹងធ្វើឱ្យសក់ខូចបាន។ អ្នកអាចការពារសក់ពីការខូចខាតតាមរយៈការលាបផលិតផលការពារកម្តៅជាមុនសិន ចាំអ៊ុតសក់ជាក្រោយ។
ប្រើប្រាស់ឆ័ត្រ
ចូរកុំភ្លេចថា រាល់ទឹកគ្រប់ប្រភេទនឹងអាចធ្វើឱ្យសក់ទៅជារួច និងផុយបាន ដូច្នេះការយកឆ័ត្រតាមខ្លួនជានិច្ចនៅរដូវរងា និងរដូវក្តៅ ព្រមទាំងពាក់បូជាប់នឹងថ្ងាស់ដើម្បីកុំឱ្យញើសចេញពីប្រឡាក់សក់បាន។
សម្អាតឧបករណ៍
រឿងចុងក្រោយដែលអ្នកចង់ធ្វើនោះគឺ ត្រូវសម្អាតឧបករណ៍អ៊ុតសក់របស់អ្នកដែលប្រឡាក់ចោលឱ្យស្អាតសិនដើម្បីអាចប្រើប្រាស់នៅថ្ងៃក្រោយទៀត ដូច្នេះវានឹងមានភាពស្អាតជានិច្ចរាល់ពេលមុនប្រើ។ អ្នកក៏អាចប្រើប្រាស់ឧបករណសម្អាតឧបករណ៍អ៊ុតសក់ពិសេសៗ ឬក្រណាត់ដើម្បីលាងសម្អាតស្នាមប្រឡាក់បានដែរ៕