មុនអង្កាមគឺជាមុនដែលពិបាកញីកបំផុត ហើយក៏ពិបាកព្យាបាលដែរ ដូចនេះនៅពេលដែលវាកើតលើមុខរបស់នារី គេមានក្តីបារម្ហណាស់ ។ខាងក្រោមនេះយើងនឹងជួយបំបាត់ទុក្ខកង្វល់របស់អ្នក។តើគួរធ្វើដូចម្តេចទើបបាត់នោះ?
- អ្នកត្រូវតែសម្អាតមុខឲ្យស្អាត ចំពោះមុខដែលមានខ្លាញ់ច្រើន អ្នកត្រូវតែមួយអាទិត្យជម្រះស្បែកក្រិនម្តង ចំពោះមុខដែលឆាប់ប្រតិកម្មអ្នកត្រូវតែកន្លះខែជម្រះម្តង ហើយមុនពេលដែលចូលគេង អ្នកត្រូវតែលុបម្សៅលើមុខអ្នកឲ្យអស់ ព្រោះបើអ្នកទុកដល់ព្រឹក វានឹងធ្វើឲ្យរន្ធញើសអ្នកស្ទះ ជាហេតុដែលអាចធ្វើឲ្យអ្នកមានមុនអង្កាមបាន។
- នៅពេលយប់ក្រោយពេលដែលអ្នកលុបមុខរួច អ្នកត្រូវតែយកកន្សែងក្តៅមកស្អំលើមុខអ្នកចំនួន៣នាទីដើម្បីឲ្យរន្ធញើសបើក បន្ទាប់មកយកសំលីជ្រលក់នឹងទឹកក្រូបឆ្មារ ហើយយកមកលាបលើកន្លែងដែលមានមុនអង្កាមចំនួន៥នាទីទើបលាងចេញ វានឹងជួយជម្រះមុនអង្កាមលើមមុខអ្នកបាន។
- អ្នកអាចយកគ្រឿងសម្អាងថែរក្សាស្បែកដែលមានវីតាមីនEមកលាបលើកន្លែងដែលមានមុនអង្កាមនោះ បើអ្នកអាចព្យាយាមលាបចំនួន២អាទិត្យ អ្នកនឹងឃើញលទ្ធផលដែលអ្នកពេញចិត្ត នោះមុខអ្នកនឹងបាត់នូវមុនទាំងអស់៕