យើងខ្ញុំជឿជាក់ថាអ្នករាល់គ្នាសុទ្ធតែធ្លាប់ដឹងពីវិធីនៃការស្រកក្បាលពោះជាច្រើនមកហើយ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីផ្សេងៗទៀត ដូចនេះបើអ្នកអាចជ្រើសរើសធ្វើតាមវិធីដែលងាយស្រួលសម្រាប់អ្នកក្នុងការអនុវត្ត។ តើមានវិធីអ្វីខ្លះទៅ?
បរិភោគ៣ពេលឲ្យគ្រប់
អ្នកត្រូវតែបរិភោគអាហារឲ្យបានគ្រប់៣ពេល ព្រោះបើអ្នករំលងមួយពេល នោះអ្នកនឹងអាចបរិភោគច្រើននៅអាហារមួយពេលទៀត ជាងនេះទៅទៀត អាហារពេលថ្ងៃត្រង់ អ្នកត្រូវតែបរិភោគបន្លែ ដោយមិនត្រូវបរិភោគពងមាន់ និងដំឡូងបារាំងទេ ព្រោះវាពិបាករំលាយអាហារខ្លាំងណាស់ ហើយបាយក៏មិនត្រូវបរិភោគច្រើនដែរ។
ផឹកទឹកឲ្យច្រើន
អ្នកអាចផឹកទឹកឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យអ្នកមានសម្រស់ស្អាត ថែមទាំងអាចធ្វើឲ្យអ្នកស្រកក្បាលពោះទៀតផង ដោយអ្នកអាចផឹកទឹកចំនួន២០០០សេសេក្នុងមួយថ្ងៃបាន នោះមួយអាទិត្យក្រោយមកអ្នកនឹងអាចឃើញលទ្ធផលជាមិនខាន។
មិនត្រូវបរិភោគមី ពងមាន់ផ្នែកក្រហម ដំឡូងបារាំង ត្រាវ និងអាហារបំពង
អាហារខាងលើនេះសុទ្ធតែជាអាហារដែលពិបាកក្នុងការរំលាយអាហារណាស់ ហើយថែមទាំងងាយធ្វើឲ្យក្បាលពោះអ្នកធំទៀតផង ដូចនេះបើអ្នកចង់បានក្បាលពោះតូច អ្នកមិនត្រូវប៉ះរបស់ទាំងនោះឡើយ។
មួយថ្ងៃទឹកដោះគោជូរមួយកែវ
នៅក្នុងទឹកដោះគោជូរមានសារធាតុម្យ៉ាងដែលអាចទប់មិនឲ្យក្បាលពោះអ្នកកាន់តែធំជាងមុន ហើយបើអ្នកបរិភោគជាមួយបន្លែ នោះលទ្ធផលវានឹងកាន់តែល្អជាមិនខាន ប៉ុន្តែអ្នកត្រូវតែមួយថ្ងៃផឹកមួយកែវបានហើយ មិនត្រូវផឹកលើសកំណត់ទេ ព្រោះបើលើសកំណត់ ក្បាលពោះអ្នកនឹងមិនតូចឡើយ៕