សំបុកពីងពាងដែលលេចឡើងនៅក្នុងផ្ទះធ្វើឱ្យរំខានដល់ភាពស្រស់ស្អាតនិងសោភ័ណភាពនៃផ្ទះ។ ដូច្នេះតើធ្វើដូចម្តេចដើម្បីយកវាចេញពីផ្ទះដោយមិនប្រើសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់សុខភាពនោះ ចូរស្វែងយល់ភ្លាមៗនៅក្នុងអត្ថបទខាងក្រោម។
1.ប្រើប្រេងជីរអង្កាម
មិនត្រឹមតែសត្វពីងពាងប៉ុណ្ណោះទេ សត្វល្អិតផ្សេងទៀតភាគច្រើនស្អប់ប្រេងជីរអង្កាមសុទ្ធ។ អ្នកអាចចាក់ប្រេងជីរអង្កាម និងទឹកចូលក្នុងដបបាញ់ រួចបាញ់ល្បាយនេះលើកន្លែងដែលសត្វពីងពាងរស់នៅដូចជា ក្រោមគ្រែ ជ្រុងជញ្ជាំង..។
កំណត់សម្គាល់មួយនៅពេលប្រើប្រេងជីរអង្កាមដើម្បីកម្ចាត់សត្វពីងពាងគឺថា អ្នកគួរតែពង្រាវល្បាយនេះ ដើម្បីកុំឱ្យរលាកស្បែកមនុស្ស ឬសត្វចិញ្ចឹម។
2.ប្រើសំបកក្រូច
សត្វពីងពាងមិនចូលចិត្តក្លិនសំបកក្រូចពោធិសាត់ ក្រូចថ្លុង ឬសំបកក្រូចឃ្វិចទេ ដូច្នេះអ្នកអាចប្រើសំបកទាំងនេះ ដើម្បីកុំឱ្យសត្វពីងពាងនៅឆ្ងាយពីផ្ទះរបស់អ្នក។
គ្រាន់តែ កាត់សំបកក្រូចជាបំណែកតូចៗ ត្រាំសំបកក្នុងចានទឹកពុះ ហើយទុកចោលមួយយប់។ ស្អែកឡើងយកសំបកចេញ ដាក់ទឹកដាក់ក្នុងដបបាញ់ ហើយបាញ់ជុំវិញផ្ទះ។
ម្យ៉ាងទៀត អ្នកអាចដាក់សំបកទាំងនេះដោយផ្ទាល់នៅជុំវិញផ្ទះរបស់អ្នក នៅជិតទ្វារ បង្អួច ធ្នើរ និងកន្លែងផ្សេងទៀតដែលអ្នកសង្ស័យថាសត្វល្អិតអាចចូលមកក្នុងផ្ទះរបស់អ្នក។ សូមចងចាំថាត្រូវប្តូរវាចេញបន្ទាប់ពី 48 ម៉ោង។

3.ប្រើម្សៅរមៀត
ក្រៅពីប្រើជាគ្រឿងទេសក្នុងអាហារ ជាឱសថដ៏មានប្រសិទ្ធភាព រមៀតក៏មានសមត្ថភាពកម្ចាត់សត្វពីងពាងបានយ៉ាងល្អដែរ។ គ្រាន់តែលាយទឹកជាមួយម្សៅរមៀត ២ស្លាបព្រាបាយ ត្រាំក្នុងសំឡីតូចៗដាក់តាមចំណុចក្នុងផ្ទះ។ សត្វពីងពាងពេលធុំក្លិនរមៀតនឹងនៅឆ្ងាយដោយស្វ័យប្រវត្តិ។
4.ប្រើទឹកខ្មេះ
អ្នកអាចទាញយកអត្ថប្រយោជន៍នៃទឹកខ្មេះ និងទឹកស្អាតនៅក្នុងផ្ទះរបស់អ្នក ដើម្បីបង្កើតជាល្បាយការពារពីងពាងដ៏មានប្រសិទ្ធភាព និងសន្សំសំចៃបំផុត។ លាយទឹកខ្មេះជាមួយទឹកស្អាតក្នុងសមាមាត្រ 1:1 បន្ទាប់មកបាញ់ដោយផ្ទាល់លើសត្វពីងពាងនៅពេលអ្នកឃើញពួកវា។ នៅក្នុងទឹកខ្មេះជូរ មានអាស៊ីតអាសេទិក ដែលបណ្តាលឱ្យសត្វពីងពាងរលាក និងស្លាប់ភ្លាមៗនៅពេលប៉ះ។ អ្នកក៏អាចប្រើដំណោះស្រាយនេះ ដើម្បីការពារសត្វពីងពាងមិនឱ្យចូលផ្ទះរបស់អ្នក ដោយដាក់ចានតូចៗនៃទឹកខ្មេះនៅជ្រុងងងឹតនៃផ្ទះរបស់អ្នក៕