មានមូលហេតុស្មានមិនដល់មួយចំនួនដែលអាចធ្វើឱ្យអ្នកពិបាកនឹងគេងលក់ស្កប់។ អ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទាំងនោះ ៖
១. ការធ្វើលំហាត់ប្រាណរាងកាយ
ការធ្វើលំហាត់ប្រាណរំញោចដល់ប្រព័ន្ធសសៃប្រសាទ ដែលនេះជាមូលហេតុនាំឱ្យការគេងលក់ក្រោយពេលហាត់ប្រាណអាចជាបញ្ហាមួយ។ ជាដំណោះស្រាយអ្នកគួរធ្វើលំហាត់ប្រាណក្នុងកំឡុងពេលយ៉ាងហោចណាស់ ៣ម៉ោងមុនចូលគេង។
២. ពន្លឺ
សូម្បីតែបន្តិច ឬតូចបំផុតមួយចេញពីអំពូល ឬពន្លឺអេក្រង់អេឡិចត្រនិកក៏ដោយ ក៏អាចមានឥទ្ធិពលលើការគេងដែរ។ ងងឹតប៉ុណ្ណា គឺកាន់តែប្រសើរប៉ុននោះសម្រាប់ការគេងលក់បានស្កប់។ ជាដំណោះស្រាយ ចូរបិទប្រភពនៃពន្លឺឱ្យអស់ ឬពាក់ម៉ាសភ្នែក។
៣. សម្លេង
សម្លេងអ្វីក៏ដោយ សូម្បីតែសម្លេងរថយន្តនៅខាងក្រៅ ឬការនិយាយលឺៗរបស់អ្នកជិតខាង គឺសុទ្ធតែអាចធ្វើឱ្យរាងកាយពិបាកនឹងសម្រាកបានស្កប់។
៤. កាហ្វេអ៊ីន
កាហ្វេអ៊ីនអាចទប់ស្កាត់អ្នកមិនឱ្យគេងលក់បានស្រួលនិងស្កប់ឡើយ។ កុំភ្លេចថាកាហ្វេអ៊ីនមិនមែនមានតែក្នុងកាហ្វេប៉ុណ្ណោះទេ ប៉ុន្តក៏មាននៅក្នុងតែ, សូកូឡា និងផលិតផលអាហារមួយចំនួនផងដែរ។ ជាដំណោះស្រាយ អ្នកគួរទទួលទានអាហារមានផ្ទុកកាហ្វេអ៊ីនតែបន្តិចបានហើយនៅពេលល្ងាច។
៥. គ្រឿងស្រវឹង
ទោះបីជាគ្រឿងស្រវឹងអាចឱ្យអ្នកគេងលក់បានលឿន ប៉ុន្តែវានៅតែមានឥទ្ធិពលអវិជ្ជមានលើចលនានៃភ្នែកពេលគេង ហើយអ្នកនឹងក្រោកមកដោយភាពអស់កម្លាំង ព្រមទាំងចង្អោរចង់ក្អួត។ ជាដំណោះស្រាយអ្នកគួរទទួលទានគ្រឿងស្រវឹងតែក្នុងកំឡុងមិនតិចជាង ២ម៉ោងមុនពេលគេងឡើយ។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរចំពោះសុខភាពទាំងមូល អ្នកគួរកុំទទួលទានតែម្ដង។
៦. ទីតាំងនៃការគេង
ការចូលគេងក្នុងទីតាំងមួយដែលមិនស្រួល ឬគ្មានផាសុកភាព, មិនថាអ្នកគេងតែឯង ឬមានគ្នាក៏ដោយ ក៏នៅតែបង្កភាពស្ត្រេសដល់រាងកាយដែលជាលទ្ធផលធ្វើឱ្យគេងមិនបានលក់ស្កប់។ ជាដំណោះស្រាយគួរជ្រើសរើសទីតាំងណាដែលធ្វើឱ្យអ្នកមានអារម្មណ៍សុខស្រួល និងព្យាយាមកុំផ្លាស់ប្ដូរវារហូតដល់គេងលក់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕