ទឹកទំពាំងបាយជូរ បានលេចចេញជារូបរាងដំបូងនៅសត្សវត្យរិ៍ទី១៩ នៅពេលដែលវិហារ សាសនា គ្រិស្តដែលតមសុរា បានធ្វើការសំរេចចិត្តថា ពួកគេត្រូវការភេស្ជៈដែលគ្មានជាតិអាល់កុល ជំនួសស្រា សំរាប់ក្រុមគ្រិស្តបរិស័ទ្ធ។អ្នកស្រាវជ្រាវបានណែនាំថាចូលរផឹកទឹកទំពាំងបាយជូរស្រស់ដើម្បីសុខភាពបេះដូង។
ទឹកទំពាំងបាយជូរ ផ្តល់អោយនូវសារប្រយោជន៍ស្រដៀងនឹង ស្រាក្រហមដែរ(ទាំងស្រា ក្រហម និងទឹកទំពាំងបាយជូរ ផ្ទុកនូវសារធាតុដែលអាចជួយ បញ្ចុះសំពាធឈាម ការពារពីការ ឡើងរឹងនៃសសៃអាកទែរ និង ប្រឆាំងនឹងជំងឺបេះដូង) ថែមទាំង គ្មាននូវផលប៉ះពាល់មិនល្អពី ជាតិអាល់កុលទៀតផង។
ជួយដល់បេះដូងដោយពិសារទឹកផ្លែឈើ
កាលពីប៉ុន្មានឆ្នាំមុន អ្នកវិទ្យាសាស្ត្រ បានរកឃើញថា ទោះជាជនជាតិបារាំងបានញ៉ាំ
ប៊័របួនដង និង ខ្លាញ់ជ្រូក បីដងច្រើនជាងជនជាតិអាមេរិកកាំង ព្រមទាំងជក់បារី និង មាន កូលេស្ដេរ៉ូល និង សំពាធ ឈាមខ្ពស់ជាងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែពួកគេបែរជាក្លាយជាជនរង គ្រោះពីជំងឺបេះដូង តិចជាងធម្មតា ពីរដងកន្លះ។
អ្នកស្រាវជ្រាវជឿថា យ៉ាងហោចណាស់ការសំងាត់ទាក់ទងនឹងសុខភាពបេះដូងរបស់ ជនជាតិ បារាំងនេះ គឺមានទាក់ទងនឹងស្រាក្រហម។ ស្រាក្រហមមានផ្ទុកសមាសធាតុហៅថា flavonoids ដែល មានការពាក់ពន្ធ័នឹងការថយចុះនៃអត្រាជំងឺបេះដូង។
ប្រសិនបើស្រាក្រហមមានផ្ទុកសារធាតុការពារមែននោះ អ្នកស្រាវជ្រាវគិតថាទឹកទំពាំងបាយ ជូរដែលប្រើចំរាញ់ជាស្រាក្រហមក៏មានសារធាតុនេះដែរ។
អ្នកស្រាវជ្រាវពិតជាគិតត្រូវមែន។ បណ្ឌិតJanet Maccaroដែលជាអ្នកជំនាញ ផ្នែក សារធាតុចិញ្ចឹមនៅ Ormond Beach រដ្ឋផ្លរីដា (Florida) បាននិយាយថា ទំពាំងបាយជូរផ្តល់ឲ្យ នូវសារ ប្រយោជន៍ដូចស្រាក្រហមដែរ ថែមទាំងគ្មានជាតិអាល់កុលទៀតផង។ សារធាតុផ្សំដែលមានឥទ្ធិពល បំផុត របស់ទំពាំងបាយជូរ គឺ flavonoids ក៏ត្រូវបានគេរកឃើញនៅក្នុងស្រាក្រហមផងដែរ។
ការសិក្សាបង្ហាញថា flavonoids អាចជួយ បញ្ចុះកូលេស្ដេរ៉ូល បង្ការកូលេស្ដេរ៉ូលពីរការចូលទៅ តោង ស្អិតនៅ ជញ្ជាំងសរសៃអាកទែរ និងការពារមិនឲ្យប្លាកែត ស្អិតជាប់គ្នា ព្រមទាំង មិនអោយវាករជាដុំដែល អាចបង្កគ្រោះថ្នាក់នៅក្នុងចរន្តឈាម។ ដូច្នេះ វាអាចជួយការពារពីជំងឺដាច់សសៃឈាមខួរក្បាល។
ផ្លែទំពាំងបាយជូរដ៏អស្ចារ្យ
អ្នកវិទ្យាសាស្ត្រគឺ នៅតែមិនទាន់អាចបំបែកនូវអាថិ៍កំបាំងថា តើទឹកទំពាំងបាយជូរពិតជាជួយ ការពារពីជំងឺបេះដូងបានដោយរបៀបណា។ អ្វីដែលពួកគេដឹង គឺថាវាផ្តល់សារប្រយោជន៍បាន ច្រើន យ៉ាង។
លោកវេជ្ជបណ្ឌិត Folts សាស្ត្រាចារ្យនៃសាលាវេជ្ជសាស្ត្រ និង ជានាយកមន្ទីរពិសោធន៍ ផ្នែកជំងឺស្ទះសសៃឈាមកូរ៉ូនែរបេះដូងនិយាយថា Flavonoids នៅក្នុងទឹកទំពាំងបាយជូរ គឺស្ថិត ក្នុងចំណោម សារធាតុប្រឆាំងអុកស៊ីតកម្មមួយ ដែលមានឥទ្ធិពលបំផុត ប្រសើរជាងវីតាមីន C រឺ Eទៅទៀត។
នៅក្នុងរាងកាយរបស់យើង សារធាតុនេះអាច ជួយបង្ការ លីប៉ូប្រូតេអ៊ីន(LDL) ដែលជាពពួក កូលេស្ដេរ៉ូលមិនល្អពីការធ្វើអុកស៊ីតកម្ម ដែលការធ្វើអុកស៊ីតកម្មរបស់វាអាចធ្វើអោយកូលេស្ដេរ៉ូល
ចូលទៅតោងស្អិតជាប់នៅជញ្ជាំងអាកទែរ និងធ្វើអោយមានការកកស្ទះ។
ការសិក្សាមួយដែលបានចេញផ្សាយនៅព្រឹត្តិបត្រ័ ទាក់ទងនឹងសារធាតុចិញ្ចឹមរបស់អាមេរិក បានបង្ហាញថាទឹកទំពាំងបាយជូរមានឥទ្ធិពលក្នុងការ កាត់បន្ថយ លីប៉ូប្រូតេអ៊ីន(LDL) និងទ្រីគ្លីសេរីត
ដែលនេះអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង។
ឯការសិក្សាមួយទៀតនៅឯមហាវិទ្យាល័យ Winconsinបានរកឃើញថា នៅពេលដែល ទឹក ទំពាំងបាយជូរបាន ឲ្យទៅសត្វនៅមន្ទីរពិសោធន៍ ដុំឈាមកកមិនធម្មតាបានថយចុះគួរឲ្យកត់ សំគាល់ ។ទឹកផ្លែឈើនេះក៏ ជាប្រភពនៃប៉ូតាស្យូមផងដែរ ដោយទឹកទំពាំងបាយជូរ ៨ អោនស៍ (១អោនស៍ ប្រហែល២៨ក្រាម) ផ្តល់អោយប៉ូតាស្យូម ៣៣៤មីលីក្រាម ឬប្រហែលជា១០%។ នេះជាប្រការសំខាន់ ពីព្រោះតែប៉ូតាស្យូម អាចជួយគ្រប់គ្រងសំពាធឈាមដែលខ្ពស់ ការពារពីជំងឺដាច់សសៃឈាម ខួរ ក្បាល និង ប្រឆាំងនឹងជំងឺសសៃ ឈាមបេះដូង។
ទោះជា ទឹកទំពាំងបាយជូរពិតជាមានផ្ទុកសារធាតុដែលមានប្រយោជន៍ទាំងនេះក៏ដោយ ក៏វា មិនមានផ្ទុកច្រើនណាស់ណាទេ។វេជ្ជបណ្ឌិត Folts និយាយថា ជាការពិតណាស់ អ្នកត្រូវការទឹក ទំពាំង បាយជូរបីដង ច្រើនជាងស្រាក្រហមដើម្បីទទួលបានសារប្រយោជន៍ការពារដូចគ្នា។
Folts បន្តទៀតថា សារធាតុការពារ Flavonoids គឺមាននៅក្នុង ទឹកទំពាំងបាយជូរ។នៅពេលដែលទឹកផ្លែឈើនេះយកទៅចំរាញ់ជាស្រា Flavonoids បានក្លាយទៅជាទឹក។ ដោយសារតែ
ទឹកទំពាំងបាយជូរមិនបានឆ្លងកាត់ដំណើរបំប្លែងជាស្រា អ្នកអាចទទួលបានតែ Flavonoidsដែលត្រូវគេ ចំរាញ់ជាទឹកផ្លែឈើតាមរយៈកំដៅ តែប៉ុណ្ណោះ។
ប្រការគួរចងចាំ
ផឹកទឹកទំពាំងបាយជូរមួយកែវធំៈ វេជ្ជបណ្ឌិត Folts និយាយថា ដើម្បីឲ្យបានលទ្ធផលដូចស្រាទំពាំងបាយជូរ ដែរ អ្នកត្រូវផឹក ទឹកទំពាំងបាយជូរ ឲ្យបាន១២អោនស៍ក្នុងមួយថ្ងៃ។
រីករាយជាមួយភេស្ជៈចំរុះដែលគ្មានជាតិអាល់កុលៈ វេជ្ជបណ្ឌិត Maccaroនិយាយថា នៅរដូវក្តៅគាត់បាន ធ្វើភេស្ជៈម្យ៉ាងផ្សំពី សូដា និងទឹកទំពាំងបាយជូរ។នេះជាភេស្ជៈគ្មានជាតិអាល់កុល ធ្វើឲ្យស្រស់ ស្រាយ និង មានផ្ទុក flavonoids។
ផឹកទឹកទំពាំងបាយជូរដែលមានពណ៌ខ្មៅៈ Folts ផ្តល់ជាដំបូន្មានថាដោយសារតែ flavonoids ជាសារធាតុដែលធ្វើអោយ ទំពាំងបាយជូរមានពណ៌ខ្មៅ បើសិនជាអ្នកចង់រើស ផ្លែទំពាំងបាយជូរ ដែលសំបូរ flavonoids ចូររើសផ្លែ ដែល មានពណ៌ខ្មៅដិតជាងគេ។
ផឹកទឹកទំពាំងបាយជូរស្រស់ៈ ភេស្ជៈដែលមានជាតិទំពាំងបាយជូរដែរនោះ គឺលាយសុទ្ធតែទឹកទេ ដោយថែមទាំងបន្ថែមស្ករទៀតផង។ បើគិតពីសារធាតុចិញ្ចឹមវិញ វាមិនអាចប្រៀបធៀបគ្នាបានទេ។ ដូច្នេះពេលដែលអ្នកចង់បានសារប្រយោជន៍ពិតៗ ពីទឹកទំពាំងបាយជូរ ត្រូវប្រាកដថា ទិញទឹកផ្លែឈើសុទ្ធ។