មន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដឹ ប្រេស្ទីហ្ស៍ (The Prestige) ដែលស្ថិតនៅក្បែរវិមានឯករាជ្យបានចាប់ផ្តើមផ្តល់សេវា២៤ម៉ោងនិងបន្ថែមជំនាញឯកទេសរហូតដល់២៣មុខបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់លោកអ្នក ។
សេវាបន្ថែមថ្មីរួមមាន ផ្នែកប្រព័ន្ធប្រសាទ ក្រពះពោះវៀន ថ្លើមនិងឬសដូងបាត ជំងឺសន្លាក់ កែសម្ផស្ស សម្ភពនិងកុមារ និងវះកាត់ឆ្អឹងបាក់បែក ជាដើម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ កន្លងមកនេះ ។
ការបន្ថែមសេវាថ្មីទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការគាំទ្រយ៉ាងខ្លាំងពីមហាជន ជាពិសេសពីអ្នកជំងឺដែលមានតម្រូវការកាន់តែច្រើនលើផ្នែកព្យាបាលលើជំនាញឯកទេសផ្សេងៗទៀត ។
មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ត្រូវបានគេទទួលស្គាល់ថា មិនត្រឹមតែបានបំពាក់ទៅដោយឩបករណ៍វេជ្ជសាស្ត្រទំនើបៗ បន្ទប់ស្អាត និងមានវេជ្ជបណ្ឌិតជំនាញឯកទេសមកពីបណ្តាប្រទេសនៅអឺរ៉ុបនិងអាស៊ីប៉ុណ្ណោះទេ តែថែមទាំងត្រូវបានទទួលស្គាល់ថា ជាមន្ទីរពេទ្យអន្តរជាតិដែលបានផ្តល់សេវាថែទាំងសុខភាពល្អប្រហាក់ប្រហែលនៅបរទេសដែរ ។
ព័ត៌មានបន្ថែមមានលើហ្វេសប៊ុកផេករបស់មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ (https://www.facebook.com/tphkh) ឬ ចូលទៅកាន់វេបសាយ (https://prestigehospital.com.kh/) ។ ឬលេខទូរសព្ទ៖ 023 266 999 / 085 689 568 / 067 689 568។ អាស័យដ្ឋានផ្ទះលេខ៖ 16-18 ផ្លូវ 21 ជិតផ្សារកាប់គោ (វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕