សរសៃតឆ្អឹងគឺជាសរសៃមួយរឹងមាំ បត់បានដែលភ្ជាប់ពីឆ្អឹងមួយទៅឆ្អឹងមួយ និងអោយសន្លាក់របស់អ្នកនៅមួយកន្លែង។ ការគ្រេចគឺជាគ្រោះថ្នាក់មួយទៅលើសរសៃតឆ្អឹងនេះដោយមានការរហែកជាតិសរសៃនៃសរសៃតឆ្អឹង។ សរសៃតឆ្អឹងអាចមានការរហែកមួយផ្នែក ឬវាក៏អាចរហែកទាំងអស់ផងដែរ។
គ្រប់ការគ្រេចទាំងអស់, ការគ្រេចកជើង និងជង្គង់កើតមានឡើងញឹកញាប់ជាងគេ។ សរសៃតឆ្អឹងដែលត្រូវបានរហែកហើមយ៉ាងលឿន និងឈឺចាប់ទៀតផង។ ជាទូទៅ ការឈឺ និងហើមមានប៉ុណ្ណា ភាពធ្ងន់ធ្ងរក៏មានប៉ុណ្ណោះដែរ។ ចំពោះការគ្រេចតិចតួច ជាទូទៅអ្នកអាចព្យាបាលបានដោយខ្លួនអ្នកផ្ទាល់។
សូមធ្វើតាមការណែនាំដូចខាងក្រោម៖
– សូមកុំកម្រើកត្រង់កន្លែងដែលរបួស។ គ្រូពេទ្យអាចណែនាំកុំអោយដាក់របស់អ្វីធ្ងន់នៅលើតំបន់ដែលប៉ះពាល់ក្នុងអំឡុងពេល ៤៨ម៉ោង។ ប៉ុន្តែសូមកុំជៀសវាងគ្រប់សកម្មភាពទាំងអស់ពេក។ សូម្បីតែការគ្រេចកជើងក៏ដោយ ជាធម្មតាអ្នកនៅតែអាចធ្វើបានលំហាត់ប្រាណលើសាច់ដុំដទៃទៀតដើម្បីបន្ថយភាពតានតឹងបាន។ ឧទាហរណ៍, អ្នកអាចធ្វើលំហាត់ប្រាណតាមរបៀបជិះកង់ជាមួយនឹងលំហាត់ប្រាណលើដៃ, មានចលនាលើដៃរបស់អ្នកទាំងពីរ និងជើងដែលមិនត្រូវរបួសនៅពេលដែលការមិនកម្រើកលើកជើងដែលរបួសនៅលើកង់។ មធ្យោបាយនេះអ្នកនៅតែធ្វើលំហាត់ប្រាណនេះដើម្បីរក្សាសុខភាពដល់ប្រព័ន្ធបេះដូង និងសរសៃឈាមរបស់អ្នក។
– សូមដាក់ទឹកកកត្រង់តំបន់ដែលប៉ះពាល់។ សូមប្រើថង់ទឹកកកដើម្បីជួយបន្ថយការហើមបន្ទាប់ពីមានគ្រោះថ្នាក់។ សូមដាក់ទឹកកកត្រង់តំបន់ដែលប៉ះពាល់លឿនបំផុតបន្ទាប់ពីគ្រោះថ្នាក់ និងបន្តដាក់វាទៀតក្នុងរយៈពេល ១៥ ទៅ២០នាទី, ៤ ទៅ៨ដងក្នុងមួយថ្ងៃ, ក្នុងរយៈពេល ៤៨ម៉ោងដំបូង ឬរហូតដល់វាបានប្រសើរឡើង។ ប្រសិនបើអ្នកប្រើទឹកកក, សូមប្រយ័ត្នកុំប្រើវាយូរពេកព្រោះវាអាចបណ្តាលអោយខូចជាលិកាទៅវិញ។
– សូមសង្កត់តំបន់ដែលប៉ះពាល់ជាមួយនឹងបង់រុំ។ ការរុំដោយស្បៃរុំគឺជារឿងដែលល្អបំផុត។
– លើកកន្លែងរបួសអោយខ្ពស់ផុតពីបេះដូងរបស់អ្នកនៅពេលដែលវាជួយការពារ ឬកំណត់ការហើម។ បន្ទាប់ពី២ថ្ងៃ, សូមប្រើកន្លែងដែលរបួសនោះថ្នមៗ។ អ្នកអាចមានអារម្មណ៍ថាប្រសើរឡើងបន្តិចម្តងៗ។ ថ្នាំបន្ថយការឈឺចាប់ដូចជាពពួកថ្នាំអ៊ីប៊ុយប្រូហ្វេន (Advil, Motrin, ថ្នាំដទៃទៀត) និងពពួកថ្នាំអាសេតាមីណូហ្វេន (Tylenol, ថ្នាំដទៃទៀត) អាចមានប្រយោជន៍ដើម្បីបន្ថយការឈឺចាប់អំឡុងពេលដំណើរការនៃការជារសះស្បើយ។
សូមទៅជួបនឹងគ្រូពេទ្យប្រសិនបើការគ្រេចរបស់អ្នកមិនបានប្រសើរឡើងបន្ទាប់ពី ២ ឬ៣ថ្ងៃ។
សូមរកការសង្គ្រោះបន្ទាប់ប្រសិនបើ៖
– អ្នកមិនអាចទ្រទម្ងន់នៅលើជើងដែលរបួស, សន្លាក់ហាក់ដូចជាមិនថេរ ឬស្ពឹក ឬអ្នកមិនអាចប្រើសន្លាក់បាន។ នេះអាចមានន័យថា សរសៃតឆ្អឹងត្រូវបានរហែកទាំងអស់។ សូមដាក់ទឹកកកស្របពេលដែលអ្នកទៅជួបគ្រូពេទ្យ។
– អ្នកវិវត្តទៅជាក្រហមដែលរាលដាលចេញពីតំបន់ដែលរបួស។ នេះមានន័យថាអ្នកមានការឆ្លងមេរោគ។
– អ្នកមានការគ្រោះថ្នាក់ប៉ះកន្លែងដដែលដែលធ្លាប់បានប៉ះទង្គិចក្នុងពេលណាមួយពីមុន។
– អ្នកមានការគ្រេចធ្ងន់ធ្ងរ។ ការព្យាបាលមិនគ្រប់គ្រាន់ ឬពន្យារពេលនៃការព្យាបាលអាចនាំអោយសន្លាក់មិននៅថេរ ឬធ្វើអោយឈឺខ្លាំង។