ច្រមុះ គឺជាផ្នែកមួយទាំងមូលនៃមុខរបស់មនុស្ស។ ច្រមុះរបស់មនុស្សប្រុសគឺ មានទំហំធំជាងច្រមុះរបស់ មនុស្សស្រី។ ច្រមុះមាន រន្ធច្រមុះចំនួនពីរ ដែលត្រូវបានចែកដាច់ពីគ្នា និង មានផ្នែកពិសេសមួយដែលអាចជួយ អោយវាហិតក្លិនបាន។ ច្រមុះគឺមានតួនាទីបន្សុទ្ធ, ផ្សើម និង កម្រិតនូវខ្សល់ដែលបានស្រូបចូល ។
តើអ្វីជាជំងឺមហារីកច្រមុះ ?
ជំងឺមហារីកច្រមុះ ក៏ត្រូវបានគេហៅថា nasal cancer ឬ cancer of nasal cavity of the Para nasal sinus ។ភាគច្រើននៃជំងឺមហារីកច្រមុះ មានប្រភពមកពី ជាលិកាមួយចំនួនដូចជា sinuses ឬ nasopharynx ។ ជំងឺមហារីកច្រមុះ ផ្គុំឡើងដោយសារតែកោសិកាដែលមានរាងរាបស្មើរ និង ស្តើង នៅក្នុងស្រទាប់ស្បែក epidermisដែលមាននៅក្នុងប្រហោងច្រមុះ ។
រោគសញ្ញានៃជំងឺមហារីកច្រមុះ
ប្រសិនបើគេធ្វើការប្រៀបធៀបជាមួយនឹងមនុស្សស្រី មនុស្សប្រុសគឺហាក់ដូចជា នឹងកើតមានជំងឺមហារីកច្រមុះ នេះច្រើនជាង។ បុរសដែលមានអាយុលើសពី ៤៥ឆ្នាំ គឺស្ថិតនៅក្នុងការប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ទៅនឹងការកើត មាននូវជំងឺមហារីកច្រមុះនេះណាស់ ។ រោគសញ្ញានៃជំងឺមហារីកច្រមុះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹង រោគ សញ្ញានៃជំងឺមហារីកស្បែក។ រោគសញ្ញាទាំងនេះ គឺមានភាពពិបាកនឹងតាមដានដឹង នៅក្នុងដំណាក់កាល ដំបូងរបស់វា។ វាអាចនឹងរីករាលដាល ដល់ផ្នែកផ្សេងទៀតនៅលើផ្ទៃមុខ នៅក្នុងដំណាក់កាលរុំារ៉ៃនៃជំងឺនេះ ។ អ្នកដែលមានជំងឺនេះ ត្រូវបានទទួលការណែនាំអោយទៅជួបពិគ្រោះនឹង អ្នកជំនាញ ផ្នែកច្រមុះបំពង់ក ដើម្បី អោយគេធ្វើការកំណត់ពី មូលហេតុអោយបានច្បាស់លាស់ពីរោគសញ្ញាទាំងនេះ ។
រោគសញ្ញាជាបឋមនៃជំងឺមហារីកច្រមុះនេះមានដូចជា៖
· មានភាពរាំងស្ទះនៅក្នុងច្រមុះ និង បំពង់ក ដែលភ្ជាប់ប្រហោងច្រមុះទៅនឹងបំពង់ក។
· មានការហូរឈាមតាមច្រមុះ ។
· មានឡើងកូនកណ្តុរនៅនឹងក ។
· មានការឈឺចាប់នៅត្រង់ក ដោយសារតែកូនកណ្តុរ។
· មានភាពហើមប៉ោងនៅនឹងក ដែលយើងអាចមើលឃើញ។
· មានការហើមបំពង់ក។
· មានភាពកើនឡើងនៃការរាំងស្ទះ នៅក្នុងរន្ធច្រមុះ។
· មានការហូរខ្ទុះពីរន្ធច្រមុះតែម្ខាង។
· ឈឺក្បាល។
· មើលឃើញព្រិលៗ ឬ មិនសូវច្បាស់។
· មានការឈឺចាប់សាច់ដុំ និង មានភាពទន់ខ្សោយនៃសាច់ដុំ។
· មានបញ្ហាពិបាកនឹងការស្តាប់ ។
· មានការហើមប៉ោង និង ចុះខ្សោយនៃអណ្តាត។
· មានបញ្ហាពិបាកក្នុងការដកដង្ហើមធ្ងន់ធ្ងរ។
· មានភាពពិបាកក្នុងការនិយាយ អោយបានច្បាស់។
· សាច់ដុំនៅលើផ្ទៃមុខ មានភាពចុះខ្សោយ។
· កូនកណ្តុរនៅនឹងក មិនស្រកចុះ ។
· មានភាពពិបាកក្នុងការធ្វើចលនា និង លើកស្មាទាំងពីរ។
· មានភាពពិបាកក្នុងការ ផ្អៀងក។
· មានភាពស្លេកស្លាំង ឬ កង្វះឈាម។
· មានការបង្ករោគនៅក្នុងច្រមុះ, បំពង់ក, ក ជាដើម។
· មានភាពស្គមស្គាំង។
· កង្វះជាតិទឹក។
យោងតាមវិទ្យាស្ថានជាតិសិក្សាជំងឺមហារីកបានកំណត់ថា កត្តាដែលអាចបណ្តាលអោយមានរោគសញ្ញា នៃជំងឺ មហារីក ច្រមុះ នេះមាន ៖
· ការស្រូបយកនូវបំណែកតូចល្អិតៗ នៃលោហៈធាតុនៅក្នុងសន្លឹកមាស ឬ ប្រាក់។
· សារធាតុគីមីដែលមានប្រើប្រាស់ នៅក្នុងការផលិតស្បែកជើង។
· ធូលីដែលមាននៅក្នុងការធ្វើគ្រឿងសង្ហារឹម។
· ធូលីដែលមានមកពីរោងម៉ាស៊ីនអារឈើ។
· ធូលីដែលមានមកពីម៉ាស៊ីនធ្វើម្ស៉ៅ ឬ ផលិតនំបុ័ង។
· ជាបុរសដែលស្ថិតក្នុងវ័យលើសពី ៤០ឆ្នាំ ។
· ការជក់បារី។