ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីសុភមង្គលដែលនារីមានសង្សារក្នុងឆ្នាំទាំងឡាយខាងលើ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំថោះ
បុរសដែលកើតក្នុងឆ្នាំនេះ អ្នកអាចយកមកធ្វើជាសង្សារបាន ព្រោះឲ្យតែរឿងដែលគេសម្រេចចិត្តរួម មិនងាយកែប្រែឡើយ។ ជាហេតុដែលធ្វើឲ្យគេស្មោះចំពោះស្នេហា។ ជាពិសេស គេជាបុគ្គលដែលមានចិត្តអំណត់ ដោយមិនងាយកើតមានជម្លោះជាមួយអ្នកឡើយ។
ឆ្នាំជូត
នារីអាចយកបុរសដែលកើតក្នុងឆ្នាំជូតបាន ព្រោះគេជាបុគ្គលដែលមិនឆេវឆាវដោយងាយឡើយ ថែមទាំងចេះថ្នាក់ថ្នមទៀតផង។ គេមិនដែលធ្វើឲ្យសង្សាររបស់ខ្លួនពិបាកចិត្តឡើយ។ ដូចនេះ មនុស្សស្រីអាចយកមកធ្វើជាសង្សារបាន។
ឆ្នាំខាល
បុរសដែលកើតក្នុងឆ្នាំនេះ មិនងាយធ្វើឲ្យសង្សារខ្លួនរងទុក្ខឡើយ។ ជាពិសេស គេមិនចង់ឃើញអ្នកពិបាកចិត្តនោះទេ ដោយតែងធ្វើឲ្យអ្នកសប្បាយចិត្ត។ ដូចនេះ បើអ្នកប្រទះ អ្នកគួរតែពិចារណាមកធ្វើជាសង្សារអ្នកបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)